សម្តេចតេជោ ណែនាំឲ្យ អាជ្ញាធរត្រូវទទួលខុសត្រូវអំពីសុខទុក្ខបងប្អូនកីឡាករអុំទូក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសូមអាជ្ញាធរ និងគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ទាំងអស់ទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកីឡាករអុំទូកក៏ដូចជាចំណុះទូកទាំងអស់ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា ២០១៩ នៅរាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះដែរ​ សម្តេចតេជោ បានណែនាំអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវជួយដាស់តឿនរំលឹកដល់បងប្អូនកីឡាករដែលមកចូលរួមប្រណាំងទូក ត្រូវពិនិត្យមើលចំណុះទឹកស្រែ និងរៀបចំទុកដាក់ស្រូវស្រែយបានល្អ មុនពេលចេញមកចូលរួមកសាន្តសប្បាយនៅក្នុងពីធីបុណ្យអុំទូក ចៀសវាងពេលវិលត្រឡប់ទៅវិញផលស្រូវជួបនឹងបញ្ហាកង្វះទឹកជាដេីម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation