សម្តេចតេជោ រំលឹកដល់កីឡាករអុំទូក កុំនាំជំងឺអេដស៍ (Aids) ចូលផ្ទះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវដល់បងប្អូនកីឡាករអុំទូក ក៏ដូចជាចំណុះទូកទាំងអស់ ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី ១០ដល់ ១២ វិច្ឆិកា ២០១៩ ខាងមុខនេះ សូមមានការយល់ដឹង និងប្រយ័ត្នប្រយែងខ្ពស់យល់ដឹងឲ្យច្បាស់អំពីជំងឺឆ្លងកាចសាហាវអេដសស៍ (Aids) គឺសូមកុំនាំជំងឺអេដស៍ពីភ្នំពេញត្រឡប់ទៅឲ្យប្រពន្ធនៅផ្ទះ។

ទន្ទឹមនឹងនេះ សូមគណៈកម្មការដែលគ្រប់គ្រងក្រុមកីឡាករករអុំទូករបស់ខ្លួនយកចិត្តទុកដាក់ផ្តល់ការអប់រំទូន្មានរំលឹកបន្ថែមចៀសវាងកុំឲ្យបងប្អូនកីឡាករសប្បាយលង់ខ្លួននាំជំងឺអេដស៍ដល់ប្រពន្ធកូននិងក្រុមគ្រួសារ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation