សម្តេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋ កុំមានការភ័យខ្លាច ថានឹងកើតមានសង្គ្រាម នៅរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ បានបញ្ជាក់ថា គ្មានសង្គ្រាមប្រយុទ្ធគ្នា នឹងកើតមានឡើង នៅរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ជាថ្ងៃនៃគម្រោងវិលត្រឡប់ចូលស្រុកវិញ នៃក្រុមទណ្ឌិត សម រង្ស៊ី នោះឡើយ។ សម្តេចបានបន្ថែមថា សម រង្ស៊ី នឹងមិន​មកកម្ពុជា​ នៅថ្ងៃទី៩វិច្ឆិកានោះទេ ហើយប្រសិនបើមក កងកម្លាំងរាជរដ្ឋាភិបាល នឹងធ្វើសកម្មភាព តែលើមុខសញ្ញា​៩នាក់ប៉ុណ្ណោះ ដូច្នេះសូមកុំឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ហើយសម្តេច បាន​អំពាវប្រជាពលរដ្ឋ មកចូលរួមសប្បាយរីករាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខនេះ។
ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើង នៅក្នុងឱកាស អញ្ជើញក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» នារាជធានីភ្នំពេញ។

​ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ទម្រាំរកសន្តិភាពបាន កម្ពុជាបានលះបង់សាច់ឈាមរាប់មិនអស់ ដើម្បីធានាឲ្យកម្ពុជាមួយ មានការឯកភាពទឹកដីលើកដំបូង នៅក្នុងប្រវត្តិសាស្រ្ត។ ក្នុងន័យនេះ សម្តេចបានសង្កត់ធ្ងន់ថា តម្លៃណាក៏ដោយ រាជរដ្ឋាភិបាល ត្រូវធ្វើសកម្មភាពឲ្យខានតែបាន ព្រោះ​មិនទុកឲ្យប្រជាជនកម្ពុជា​ស្លាប់ របួសនិងព្រាត់ប្រាស់គ្នា ដូចអតីតកាលទៀតឡើយ​។ ​ព្រមជាមួយនោះ សម្តេចក៏បានអំពាវនាវ ឲ្យអ្នកពាក់ព័ន្ធគម្រោងក្បត់ជាតិ ដឹកនាំដោយសម រង្ស៊ីនេះ ចេញមកសារភាពជាបន្តបន្ទាប់ទៀត ហើយរាជរដ្ឋាភិបាល នឹងសណ្ដោះប្រណី មិនចោទប្រកាន់ទោសនោះទេ។ ​សម្តេចតេជោ ក៏សូមឲ្យមិត្តភក្តិបរទេ ​មិត្តភក្កិបរទេស​យល់ចំពោះកម្ពុជា ព្រោះកម្ពុជាគ្មានជម្រើសណា ក្រៅពីការពារជីវិតប្រជាជន នៅក្នុងសុខសន្តិភាព ដែលមិនត្រូវឲ្យបំផ្លាញ ដោយសារមនុស្សមួយក្រុមតូចឡើយ៕
អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation