ព័ត៌មានជាតិ

លោកស្រី មួរ សុខហួរ គេចខ្លួនពីឥណ្ឌូនេស៊ីទៅប្រទេសមួយទៀត ក្រោយទូតកម្ពុជាស្នើឲ្យចាប់ខ្លួន

image

តាមវីដេអូផ្សាយផ្ទាល់ លើហ្វេសប៊ុក លោស្រីមួរ សុខហួរ នឹងចាកចេញពីប្រទេសឥណ្ឌូនេស៊ីនៅយប់ថ្ងៃទី៦ វិច្ឆិកានេះ ដោយធ្វើដំណើរទៅប្រទេសក្នុងតំបន់អាស៊ានមួយទៀត។

លោកស្រី បញ្ជាក់ថា ខ្លួនកំពុងស្ថិតនៅព្រលានយន្តហោះឥណ្ឌូនេស៊ី ទីក្រុងហ្សាកាតា ដើម្បីរកចាំហោះចេញទៅប្រទេសមួយទៀតនៅអាស៊ាន។យ៉ាងណាក៏ដោយលោកស្រីមិនបញ្ជាក់ថា នឹងទៅប្រទេសណាមួយទៀតនោះទេ។

នៅថ្ងៃទី៦ខែវិច្ឆិកានេះ អគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានស្នើឱ្យអាជ្ញាធរប្រទេសនេះចាប់ខ្លួន លោកស្រី មូរ សុខហួរ មេដឹកនាំម្នាក់របស់ក្រុមពួកឧទ្ទាម ដែលប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា សាធារណរដ្ឋឥណ្ឌូណេស៊ី និងកម្ពុជា គឺជាមិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេល៦០ឆ្នាំមកហើយ។ ដូច្នេះស្ថានទូតកម្ពុជាប្រចាំនៅហ្សាការតា សូមស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ីធ្វើការចាប់ខ្លួន លោកស្រី មូរ សុខហួរ ហើយបញ្ជូនលោកស្រីមកកាន់កម្ពុជាជាបន្ទាន់ នៅក្រោមស្មារតីពិតរបស់អាស៊ាន៕