ហ្វេសបុកRoyal Du Cambod បង្ហាញថា រូបព្រះឆាយាលក្ខរបស់ព្រះបរមរតកោដ្ឋ មុនថ្ងៃ៩វិច្ឆិការឈានចូលមកដល់ 
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃនេះ ហ្វេសបុកRoyal Du Cambod បានបង្ហាញ រូបព្រះឆាយាលក្ខរបស់ព្រះបរមរតកោដ្ឋ មុនថ្ងៃ៩វិច្ឆិការឈានចូលមកដល់។   ភ្ជាប់ជាមួយរូបភាព ក៏បានសរសេរបញ្ជាក់ថា ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លែជាង

ឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងទ្បាយដទៃទៀត។

ហ្វេសបុកនេះ សរសេរថា ជនរួមជាតិជាទីស្នេហា!ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លែជាងឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងទ្បាយដទៃទៀត។

អាវុធដ៏សំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យនិង អនាគតយើងពុំមែនគ្រឿងយោធបរិក្ខាដ៏ស្តួចស្តើង គួរឲ្យវេទនារបស់កងទ័ពយើងនោះទេ ។ អាវុធនោះ គឺ ការរួបរួមចងគ្នាជាធ្លុងមួយនៃយើងនេះឯង។ ហ្វេសបុកនេះ ជឿជាក់ថា ការរួបរួមគ្នារបស់យើងជាធ្លុងមួយនេះនឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើងឲ្យឆ្លងសមុទ្រគ្រោះថ្នាក់ ដែលមាននៅមុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល ។

នៅចុងបញ្ចប់ នៃហ្វេសបុកនេះ បញ្ជាក់ថា ជយោ ! កម្ពុជាឯករាជ្យ !

រាជធានីភ្នំពេញថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ១៩៦២

ព្រះរាជឱង្ការនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation