អង្គព្រះកឋិនទានព្រះរាជទ្រព្យដង្ហែទៅកាន់វត្តព្រះពុទ្ធមានសិរី
| ព័ត៌មានជាតិ
SHARE

(កំពង់ស្ពឺ)៖ នាវេលាព្រឹកថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្តេច សុីសុវត្ថិ ពង្សនារី មុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ យាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីដង្ហែអង្គព្រះកឋិនទានព្រះរាជទ្រព្យ វេរប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តព្រះពុទ្ធមានសិរី ស្ថិតក្នុងភូមិមានសិរី ឃ៉ំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចចៅហ្វាវំាង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី០៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ម្សិលមិញនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីចម្រើនព្រះបរិត្ត អង្គព្រះកឋិនទានព្រះរាជទ្រព្យ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង មុននឹងចប់ផ្តើមព្រះរាជពិធីដង្ហែវេរប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធមានសិរី។

សូមរំលឹកថា កាលពីឆ្នាំ២០១៨កន្លងទៅ អង្គព្រះកឋិនទានព្រះរាជទ្រព្យនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានដង្ហែយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តទង់ជាតិខេមរារាម ស្ថិតនៅភូមិ ក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation