ស្ថាប័នរដ្ឋាភិបាលចំនួន៣ ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងត្រៀមទទួលយកសេវាសុខាភិបាល ក្នុងព្រះរាជពិធីបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

ស្ថាប័នរបស់រដ្ឋទាំង៣នោះរួមមាន គឺក្រសួងធនធានទឹក ក្រសួងសុខាភិបាល និងអគ្គស្នងការនគបាលជាតិ។ 

ក្រសួងធនធានទឹក ជូនដំណឹងថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះ ថ្មីមួយឈ្មោះថា«ណាគ្រី» ។ 

តាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រសួងធនធានទឹកនិងឧតុនិយម បញ្ជាក់ថា សម្ពាធទាបសកម្មដែលស្ថិត នៅក្បែរប្រទេសវៀតណាមអស់រយៈពេល ២-៣ ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ (TD) បច្ចុប្បន្នកើន ឥទ្ធិពលនៅជាព្យុះ ២៤ឈ្មោះ ណាគ្រី (NAKRI) ដែលជាឈ្មោះរបស់កម្ពុជាយើង បានដាក់។

ព្យុះនេះ នឹងបក់ចូលប្រទេសវៀតណាមនៅចំណុចលើ ខេត្តញ៉ាត្រាង នៅយប់ថ្ងៃទី ៩ ឆ្លងចូលថ្ងៃទី ១០ ខែវិច្ឆិកា។ ព្យុះនេះ នឹងថមថយឥទ្ធិពលជាបន្តបន្ទាប់ រួចចូលមកដល់កម្ពុជាយើងក្នុងកម្រិតជាសម្ពាធទាប (Low) នៅយប់ថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១៦ ខែវិច្ឆិកា គឺចំពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកបំបុក។

ក្រសួងធនធានទឹកនិងឧតុនិយម បញ្ជាក់ថា ឥទ្ធិពលនៅជាព្យុះ ២៤ឈ្មោះ ណាគ្រី នេះ នឹងធ្វើឱ្យស្ថានភាពអាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចនេះ៖

១- ចាប់ពីថ្ងៃទី ០៧-១៣ ខែវិច្ឆិកា ៖ បណ្តាខេត្តក្រុងនានានៅភាគខាងក្រោម និង តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងតិចតួច។

២- ចាប់ពីថ្ងៃទី ០៧-០៩ ខែវិច្ឆិកា ៖ បណ្តាខេត្តនៅភាគកណ្តាលខាងជើង និងខ្ពង់រាបឦសាន នឹងអាច មានភ្លៀងតិចតួច ។ បន្ទាប់មកនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា នឹងអាចមានភ្លៀង តិចទៅមធ្យម។

ទាក់ទងនឹងពិធីបុណ្យអុំទូកនេះដែរ ក្រសួងសុខាភិបាល បានរៀបចំបណ្តាញក្រុមគ្រូពេទ្យ ផ្តល់សេវាសង្គ្រោះបន្ទាន់ ២៤ម៉ោង ដល់ប្រជាពលរដ្ឋ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ ក្រសួងបានប្រកាសត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះចល័ត តាមគោលដៅ ចំនួន ៣៧គ្រឿង រថយន្តសង្គ្រោះ ប្រចាំការនៅក្រសួង ២៥គ្រឿង រថយន្តគ្លីនិកចល័ត ៤គ្រឿង សម្រាប់ផ្តល់សេវា ២៤ម៉ោង និងមានបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោង ចំនួន ១២កន្លែងផ្សេងៗគ្នា។

សម្រាប់កម្លាំងនគរបាល ឈរជើងធានាសុវត្ថិភាព ក្នុងពិធីព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ កើនដល់ជាង២ម៉ឺននាក់។

អគ្គស្នងការនគរបាលជាតិត្រៀម បានកម្លាំងជាង២ម៉ឺននាក់ ដើម្បីការពារសន្ដិសុខក្នុង ព្រះរាជពិធី បុណ្យអុំទូក ខណៈដែល ផ្លូវ១៣ខ្សែនឹងត្រូវបិទមិនឱ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់ ដើម្បីកាត់បន្ថយការ កកស្ទះក្នុងពិធីនេះ។

នេះបើតាមការបញ្ជាក់ ពីអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន។ អគ្គស្នងការនគរបាលជាតិ បានដាក់កម្លាំងជាង២ម៉ឺននាក់នៅតាមគោលដៅ នីមួយៗ ដើម្បីធានាសន្ដិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សារធារណៈជូនប្រពលរដ្ឋមកកម្សាន្ត ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឱ្យកាន់តែមានភាពល្អប្រសើរ។ អ្នកនាំពាក្យ បានបញ្ជាក់ថា ការប្រើប្រាស់កម្លាំងសរុបក្នុងការ ការពារសន្ដិសុខ សណ្ដាប់នៅក្នុងព្រះរាជពិធីបុណ្យ អុំទូកឆ្នាំនេះ គឺច្រើនជាងឆ្នាំមុន ដោយសារតែឆ្នាំនេះ មានបុណ្យជាតិសំខាន់ៗធ្វើឡើងជាប់គ្នា។ ខណៈដែលក្នុងព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១៨កន្លងទៅ ស្នងការនគរបាលជាតិ បានដាក់ ពង្រាយកម្លាំង ចំនួនតែជាង១ម៉ឺននាក់ប៉ុណ្ណោះ។

សូមជម្រាបថា ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្ករលក្ខណ:ងាយស្រួលដល់បងប្អូន ប្រជាពលរដ្ឋក្នុងការដើរចូល មកទស្សនាកម្មវិធីកម្សាន្តនានា ក៏ដូចជាពិធីប្រណាំងទូក ស្នងការនគរបាលរាជធានីភ្នំពេញ នឹងបិទផ្លូវសំខាន់ៗចំនួន ១៣ខ្សែ មិនអោយម៉ូតូ រឺម៉ក ឬរថយន្តបើកចេញចូល ឆ្លងកាត់ឡើង ដែលផ្លូវដែលត្រូវបិទទាំងនោះ រួមមាន៖ ១.ផ្លូវ ២៩៤ កែងផ្លូវនរោត្តម

២.ផ្លូវសុរ៉ាមរិទ្ធ កែងនាគបាញ់ទឹក ៣.ផ្លូវ ២៤០ កែងផ្លូវព្រះសុីសុវត្ថិ ៤.ផ្លូវ ២៤០ កែង ផ្លូវសុធារស់ ៥.ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា ៦.ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១ ៧.ផ្លូវ ២២២ កែងផ្លូវប៉ាស្ទ័រ ៥១ ៨.ផ្លូវ ១៨៤ កែងផ្លូវនរោត្តម ៩.ផ្លូវ ២៤០ កែងផ្លូវនរោត្តម ១០.រោងកុនលុច្យ កែងផ្លូវនរោត្តម ១១.ផ្លូវព្រះសុីសុវត្ថិ កែងវត្តបទុម ១២.ផ្លូវលេខ១៩ កែង ផ្លូវលេខ១៣និង១៣.ផ្លូវ១៩ កែងផ្លូវ១៨៤៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation