ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាគ្រោងចំណាយប្រាក់ ៤ពាន់លានរៀលដើម្បីបន្តសាងសង់ផ្ទះជូនអតីតយុទ្ធជន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃ៥ មិថុនានេះ ឯកឧត្តម សំហេង បុរស អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា បានថ្លែងថា យោងតាមប្រសាសន៏របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នៅកោះពេជ្រនាថ្ងៃម្សិលមិញនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា នឹងបន្តសាងសង់ផ្ទះបន្ថែមជូនបងប្អូនអតីតយុទ្ធជន ដោយបានដកប្រាក់ពីមូលនិធិអតីតយុទ្ធ ចំនួន៤ពាន់លានរៀល ដើម្បីយកមកសង់ផ្ទះជូនបងប្អូនយុទ្ធជននៅទូទាំងប្រទេស ។

ឯកឧត្តម សំហេង បុរស បន្តថា ក្រៅពីការបន្តសកម្មភាពសាងសង់ផ្ទះបន្ថែមជូនអតីតយុទ្ធជន សមាគមអតីតយុទ្ធជនកម្ពុជានឹងបញ្ចូលប្រាក់ទៅអោយបេឡាមរណសង្គ្រោះ ដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមពេលដែល សមាជិកសមាគមបានទទួលមរណភាព ដោយនឹងទទួលបានថវិកាចំនួន ៤លានរៀលសម្រាប់ធ្វើបុណ្យសព៕



អត្ថបទ៖ គង់ វណ្ណៈ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation