ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ភាពរឹងមាំនៃប្រទេសជាតិ គឺឈរលើគោលជំហររឹងមាំរបស់កងកម្លាំង មន្រ្តីរាជការ​សាធារណៈ នៃស្ថាប័នជាតិទាំងមូល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍បចច្ចុប្បន្ន ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃអង្គភាពកីឡានគរបាល​ជាតិ និងនាយកដ្ឋានផ្សព្វផ្សាយអប់រំ នាទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ  ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន​នាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ គ្រូបង្វឹក គ្រូបង្គោល កីឡាករ កីឡាការនីនគរបាលជាតិ ព្រមទាំងមន្រ្តីក្រោម​ចំណុះនៃ​អង្គភាព​កីឡានគរបាលជាតិ និងនាយកដ្ឋានផ្សព្វផ្សាយអប់រំ​ជាច្រើនរូបផងដែរ។

ឯកឧត្តម ហ៊ុយ វណ្ណៈ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយសភាពការណ៍បច្ចុប្បន្ន ទាក់ទងទៅនឹង​ការវិវឌ្ឍន៍ថ្មីៗរបស់សង្គមជាតិ។ ជាងនេះទៀត គឺដើម្បីផ្សព្វផ្សាយ​ក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទរបស់ក្រសួងមហាផ្ទៃទាំងអស់ ឱ្យបានជ្រាបនូវព័ត៌មានសំខាន់ៗមួយចំនួនបន្ថែមទៀត ដែលអាច​ផ្តល់​ជាប្រភព និងសម្រាប់ជាទុនក្នុងការបំពេញតួនាទី ភារកិច្ច ក្នុងអង្គភាពសាម៉ី ដែលក្នុងនាមជាកងកម្លាំងនគរបាលជាតិ មានតួនាទីថែរក្សា ការពារនូវសុខសន្តិភាពជូន​ជាតិមាតុ​ភូមិឱ្យបានរឹងមាំ។ 

ឯកឧត្តមហ៊ុយ វណ្ណៈ បន្តថា សន្តិភាព គឺពិតជាមានតម្លៃសំខាន់បំផុត សម្រាប់​ប្រទេសជាតិមួយ ជាពិសេសគឺកម្ពុជា ដែលកំពុងមានការ​អភិវឌ្ឍ​លើ​គ្រប់វិស័យ។ ជាងនេះទៅទៀត ភាពរឹងមាំរបស់ប្រទេសជាតិ គឺឈរលើគោលជំហររឹងមាំរបស់កងកម្លាំង មន្រ្តីរាជការ​សាធារណៈ នៃស្ថាប័នជាតិទាំងមូល។

ក្នុងន័យនេះ ឯកឧត្តម ហ៊ុយវណ្ណៈ បានណែនាំ ដល់កងកម្លាំងនគរបាល មន្រ្តីរាជការទាំងអស់ ត្រូវរួបរួមគ្នា ឈរលើទស្សនៈរួមគ្នា និងប្រកាន់ខ្ជាប់នូវសាមគ្គីភាពរួមគ្នា​ការពារប្រទេសជាតិឱ្យបានរឹងមាំ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation