គណៈកម្មការនិងចំណុះទូកងប្រមាណ៩០០នាក់ក្នុងខេត្តត្បូងឃ្មុំ ទទួលបានការលើកទឹកចិត្តពីអភិបាលខេត្ត និងលោកជំទាវ មុនចេញទៅប្រកួតនៅភ្នំពេញ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ដើម្បីជាលើកទឹកចិត្តមុនចេញដំណើរទៅប្រកួតប្រ ជែងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នៅរាជ ធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត ព្រមទាំងអភិបាលស្រុក លោកលោកស្រីមន្ទីរ ជុំវិញខេត្តបាន អញ្ជើញចុះជួបសំណេះសំណាលលើកទឹកចិត្ត និងផ្តល់ថវិកាក្នុង ម្នាក់៥ម៉ឺនរៀល ដល់ក្រុមកីឡាករប្រណាំង ទូកង ជាង៩០០នាក់ ក្នុងនោះមានគណៈកម្មការទូក ចំណុះទូក ចំណុះបម្រុង និងចុងភៅ សរុបទូកទាំងអស់៩ទូកដែលមកពី ស្រុកក្រូចឆ្មារ ចំនួន០៧ទូក និងស្រុកត្បូងឃ្មុំចំនួន២ទូក។

មានប្រសាសន៍ទៅកាន់បងប្អូនចំណុះទូក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្រុមកីឡាករ ទាំងអស់ ត្រូវពង្រឹងឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយកីឡាករក្នុងក្រុម និងកីឡាករទាំងអស់ ធ្វើយ៉ាងណាឲ្យពិធីបុណ្យរបស់ជាតិយើង សប្បាយរីករាយក្រោមម្លប់សន្តិភាព សេរីភាព និងភាពរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ។

អភិបាលខេត្តត្បូងឃ្មុំបន្តថា ជាការពិតទឹកចិត្តជាអ្នកកីឡាករឈ្នះឬចាញ់ ជារឿងធម្មតាតែការតាំងចិត្ត ដើម្បីឈ្នះគឺជាឆន្ទៈសំខាន់សម្រាប់ កីឡាករគ្រប់រូប ហើយសង្ឃឹមថា ឆ្នាំខេត្តត្បូងឃ្មុំយើង និងទទួល បានជ័យជម្នះគ្រប់ទូកទាំងអស់ ដើម្បីលើកមុខមាត់ខេត្តត្បូងឃ្មុំ យើងទាំងមូល ។ ដើម្បីទទួលបានជោគជ័យ ត្រូវនាំគ្នាហ្វឹកហាត់ឲ្យបានទៀងទាត់ ថែទាំសុខភាព ទាំងការហូបចុក និងសម្រាក ឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈប្រកួត ប្រជែងនាឱកាស អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថែ ជាតិ សាសនា ព្រះមហាក្សត្រ ដែលនឹងចូលមក ដល់នាពេលខាងមុខឆាប់ៗ៕ដោយ៖ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation