ទូកង​,​ទូក​មួង​,​នៃ​ខេត្តកំពង់ឆ្នាំង​នឹង​ប្រណាំង​សាកល្បង​នៅ​ថ្ងៃទី​៨​វិច្ឆិកា​មុន​ចេញទៅ​ភ្នំពេញ​
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​នឹង​រៀបចំ​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​កីឡាករ​កីឡា​ការិ​នី​ចំណុះ​ទូក​ជាង​១​ពាន់​នាក់​នៅ​បរិវេណ​វត្ត​កំពង់ត្រឡាច​ក្រោម​។​ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩​ខាងមុខ​។​

គណៈកម្មការដឹកនាំទូកបានឱ្យដឹងថា​ ទូក​អុំ​និង​ទូកចែវ​ទាំង២៥​ទូក របស់​ខេត្តកំពង់ឆ្នាំង​ក៏​នឹងត្រូវ​ធ្វើការ​អុំ​និង​ចែវ​ប្រណាំង​សាកល្បង​នៅលើ​ផ្ទៃ​ទន្លេ ខាងមុខវត្ត កំពង់ត្រឡាច ក្រោម​ផងដែរ មុនពេល​ចេញដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា ឆ្នាំ​២០១៩​នេះ ខេត្តកំពង់ឆ្នាំង មានទូកចំនួន២៥នឹង​ទៅចូលរួមអុំ និង ចែវ​ប្រណាំង នៅក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ នៅ​រាជធានី​ភ្នំពេញ​ដែល នឹង ប្រព្រឹត្ត​ទៅនៅ ថ្ងៃទី១០​ដល់ថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ។

​ទូក​ចំនួន​២៥​រួមមាន​ទូក​ចែវ​បុរស​ចំនួន​១៣,​ទូក​ចែវ​នារី​ចំនួន​១,​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​ចំនួន​៩, ទូក​អុំ​បុរស​ខ្នាត​វែង​ចំនួន១,​និង​ ទូក​អុំ​នារី​ខ្នាត​វែងចំនួន​១។ ដោយឡែកទូក​ទាំង​២៥នេះ​ មកពីក្រុង ស្រុក​ចំនួន៦ និង មាន កីឡាករ​កីឡា​ការិនី​សរុប​ចំនួន​១.៣៦០​នាក់​ស្រី​១៦២​នាក់​៕ដោយ៖ហ៊ឹង ចូច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation