នៅទូទាំងប្រទេសកម្ពុជាមានសាលាបង្រៀនបើកបរសរុប៣០ និងមាន១៨៤សាខា គិតត្រឹមឆ្នាំ២០១៩នេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណ:កម្មការត្រួតពិនិត្យសាលាបង្រៀនបើកបរយានយន្ត ដឹកនាំដោយលោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក និងជាអនុប្រធានគណៈកម្មការ បានដឹកនាំមន្រ្តីជំនាញ បានចុះត្រួតពិនិត្យសាលាបង្រៀនបើកបរយានយន្ត ចំនួន ៤ (សាលាបង្រៀនបើកបររថយន្ត អាស៊ាន , សាលាបង្រៀនបើកបររថយន្ត ៨ មីនា, សាលាបង្រៀនបើកបររថយន្ត ដៃចំណាន និងសាលាបង្រៀនបើកបររថយន្តដៃទំនើប) ដែលបានទទួលលិខិតអនុញ្ញាតធ្វើអាជីវកម្មសាលាបង្រៀន បើកបរយានយន្ត ពីក្រសួងសាធារណការនិងដឹកជញ្ជូន។

តាមរយៈការចុះត្រួតពិនិត្យសាលាបង្រៀនបើកបរ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ដោយយោងទៅតាមប្រកាសលេខ ៣៩៩ ស្តីពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការបើកសាលាបង្រៀនបើកបរ មានសាលាបង្រៀនបើកបរចំនួន២ មិនបានអនុវត្ត ទៅតាមប្រកាសដែលបានចែង ដែលនឹងត្រូវប្រឈមនឹងការដកអាជ្ញាប័ណ្ណអាជីវកម្មសាលាបង្រៀនបើកបរ។

សូមជម្រាបថា បើយោងតាមរបាយការណ៏របស់នាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បច្ចុប្បន្នសាលាបង្រៀនបើកបរដែលធ្វើអាជីវកម្ម សរុបមានចំនួន ៣០ សាលា ដែលក្នុងនោះមានសាលាបង្រៀនបើកបររថយន្តធុនធ្ងន់មាន ១២ សាលា និងមានសាខាសាលា បង្រៀនបើកបររថយន្ត សរុប ១៨៤ សាខា នៅគ្រប់រាជធានីខេត្ត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation