UNDP និងក្រុមហ៊ុន Grab រួមគ្នាដោះស្រាយការកកស្ទះចរាចរណ៏តាមរយគម្រោង«និរន្តរភាពចរាចរណ៍ក្នុងទីក្រុងសម្រាប់គ្រប់គ្នា»
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP និង ក្រុមហ៊ុន Grab បានចុះហត្ថលេខាលើកិច្ចព្រមព្រាងនៃគម្រោងមូលនិធិរួមគ្នាដំបូងបង្អស់ក្នុងគោលដៅគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំពុលខ្យល់អាកាសក្នុងរាជធានីភ្នំពេញ។

គម្រោងនិរន្តរភាពចរាចរណ៍ក្នុងទីក្រុងសម្រាប់គ្រប់គ្នា មាន រយៈពេលបីឆ្នាំក្រោមការឧបត្ថម្ភមូលនិធិរួមគ្នារវាង UNDP និងក្រុមហ៊ុន Grab មានគោលបំណងធ្វើ ឲ្យប្រសើរឡើងទាំងគុណភាព និងការចងក្រងនៃទិន្ន័យចរាចរណ៍ដែលចាំបាច់ សម្រាប់ការបង្កើតនូវ គោលនយោបាយ និងការវិនិយោគនានាក្នុងការដោះស្រាយបញ្ហាចរាចរណ៍ក្នុង ទីក្រុងប្រកបដោយ ភាពឆ្លាតវៃ និងនិរន្តរភាព។

សូមជំរាបថា ស្ថានភាពនៃនគរូបនីយកម្មនៅកម្ពុជា បានជម្រុញឲ្យមានកំណើនប្រជាជនខ្ពស់នៅទីក្រុង ហើយវាក៏ជាមូលហេតុនាំឲ្យមានតម្រូវការកាន់តែខ្ពស់នៃការធ្វើដំណើរ និងមធ្យោបាយដឹកជញ្ជូន និងបង្ករផលប៉ះពាល់បរិស្ថាន និងការកកស្ទះចរាចរណ៏។បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីក្រុងភ្នំពេញ ចំនួនរថយន្ត និងទោចក្រយានយន្តដែលបានចុះបញ្ជី ជាមធ្យមមានកំណើនប្រមាណជា ២០% រៀងរាល់ឆ្នាំ ហើយបច្ចុប្បន្នមានចំនួនរហូតដល់ ៤លាន៥សែនគ្រឿងបានចុះបញ្ជី។ បច្ចុប្បន្ន ៨០% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលឲ្យមានកំណើនកំដៅនៃភពផែនដី គឺកើតចេញមកពីទីក្រុង៕


អត្ថបទ ៖ ចេង ឆហួត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation