ម៉ូតូដឹកសំរាមទំនើបត្រូវបានប្រគល់ឱ្យខណ្ឌចំនួន៤ មុននឹងប្រគល់ឱ្យខណ្ឌទាំងអស់ដើម្បីប្រមូល សំរាមចល័ត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អាជ្ញាធររាជធានី បានធ្វើការប្រគល់ម៉ូតូសម្រាប់ដឹកសំរាមក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណង ចូល រួមថែរក្សា អនាម័យ បរិស្ថាន និងសោភណភាពទីក្រុងខណៈដែល ព្រះ រាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុកឈានមកដល់ក្នុងពេល ខាង មុខនេះ។

ពិធីប្រគល់ម៉ូតូធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញល្ងាចថ្ងៃទី០៤ វិច្ឆិកានេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដល់ខណ្ឌចំនួន៤ក្នុងរាជធានីដែលជាប់ពាក់ព័ន្ធនឹងទីតាំងប្រារព្ធពិធី បុណ្យជាតិ រួមមានខណ្ឌជ្រោយចង្វា ,ខណ្ឌដូនពេញ,ខណ្ឌចំការមននិងខណ្ឌបឹងកេងកង។

បើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បាន ឲ្យដឹងថា៖ តាមគម្រោងរដ្ឋបាល រាជធានីភ្នំពេញនឹងធ្វើការប្រគល់ជូនម៉ូតូដឹកសំរាមបែបទំនើប ដែលអាចបែនចាក់ សំរាមបាននេះ ទៅប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ ដើម្បី ប្រគល់បន្តឲ្យគ្រប់សង្កាត់ក្នុងរាជធានីភ្នំពេញ ដើម្បីងាយស្រួល ក្នុងការនាំយក កាក សំណល់ ទៅចាក់ ឬប្រមូលផ្តុំ នៅទីលានចាក់សំរាម សំដៅ ពន្លឿន ការងារប្រមូលសំរាម និង ថែរក្សាបរិស្ថាន អនាម័យ ជូនប្រជាពលរដ្ឋ ក្នុងរាជធានី ភ្នំពេញ ឲ្យបានល្អប្រសើរ ជៀសវាង អភិបាលរងរាជធានីបន្ថែមឲ្យដឹងថា ការធ្វើបែបនេះក៏ជួយកុំឲ្យ មាន ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដែលមានកន្លងមកជាមួយក្រុមហ៊ុន ស៊ិន ទ្រី ដែលទទួលបន្ទុក ក្នុងការប្រមូលសំរាមផងដែរ ៕ដោយ៖ ម៉ៅ នរិទ្ធយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation