ភ្ញាក់ផ្អើលជាថ្មី សំណង់អគារភ្លោះមួយនៅ ខេត្តព្រះសីហនុ ប្រទះឃើញស្នាមប្រេះ តម្រូវឲ្យកម្មករចាកចេញពីការដ្ឋានជាបន្ទាន់
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងប្រមាណជាង ១០ ព្រឹក ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានករណីភ្ញាក់ផ្អើលដល់កម្មករក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ដោយ ពួកគាត់បានលើកឡើងថា សំណង់អគារភ្លោះមួយ កម្ពស់ ៦ជាន់ ទាំងសងខាង មានសរុប១២ ជាន់បាន ប្រេះកាំជណ្ដើរ និងតាមធ្នឹម ដូចនេះធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើលភ័យជាខ្លាំង។

សំណង់អគារខាងលើនេះមានទីតាំងស្ថិតនៅចំណុចផ្លូវអូរពីរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយពីទទួលព័ត៌មានបានភ្លាមគឺមានថ្នាក់ដឹកនាំ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ និងលោកអភិបាលក្រុងលោកអ៉ី សុខឡេង បានចុះទៅពិនិត្យជាមួយនឹងមន្ត្រីជំនាញ នៅទីតាំងផ្ទាល់តែម្ដង។

ជុំវិញករណីប្រេះសំណង់អគារភ្លោះនេះមិនទាន់មានអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញបញ្ជាក់ថា ករណីការប្រេះនេះនឹងមានចំណាត់ការឬវិធានការយ៉ាងណានៅឡើយនោះទេ។ ជំហានដំបូងគឺឯកឧត្តមអភិបាលខេត្តបានឲ្យក្រុមកម្មករដែលស្នាក់នៅប្រដូចជា កំពុងធ្វើការនៅក្នុងអគារនេះរៀបចំសម្ភារចេញជាបន្ទាន់ហើយមិនអនុញ្ញាតឲ្យមានការសាងសង់បន្តនោះទេ រង់ចាំឲ្យក្រុមជំនាញបច្ចេកទេសទាំងក្រសួងក៏ដូចជាខេត្តពិនិត្យនិងវាយតម្លៃជុំវិញករណីការប្រេះអគារនេះ។

ក្នុងការចុះពិនិត្យនេះបើតាមមន្ត្រី ប្រធានភូមិបាលក្រុងព្រះសីហនុបានបញ្ជាក់យ៉ាងខ្លីថាសំណង់អគារនេះមានច្បាប់ក៏ប៉ុន្តែមិនទាន់រត់បាននៅឡើយនោះទេហើយការសាងសង់បណ្ដើររត់ការបណ្ដើរ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation