​សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តជប៉ុនឲ្យជប៉ុនបន្តជួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដែលមានទីតាំងនៅរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាពការងាររបស់មជ្ឈមណ្ឌល
| ព័ត៌មានជាតិ
SHARE

​សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តជប៉ុនឲ្យជប៉ុនបន្តជួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដែលមានទីតាំងនៅរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាពការងាររបស់មជ្ឈមណ្ឌល។

ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិង អញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ នោរសៀលថ្ងៃទីថ្ងៃទី៤វិច្ឆិកា ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន អាបេ សិនហ្សូ ដើម្បីពិនិត្យពិភាក្សាទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃទំនាក់ទំនងអាស៊ាន ជប៉ុន ក្នុងរយះពេលជាង២២ឆ្នាំកន្លងទៅ។

ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន ជប៉ុន មានសេច ក្តីសោមនស្សរីករាយដោយបានឃើញ កិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន មានការរីកចម្រើនជា លំ ដាប់។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានសំដែងនូវការពេញចិត្តចំពោះភាគីជប៉ុន ដែលបានគាំទ្រ ក្នុងការពង្រឹងការតភ្ជាប់អាស៊ាន ជប៉ុន ដែលមានសារសំខាន់ជាសារវន្តដល់ការពង្រឹងភាពជាដៃគូ រវាងអាស៊ាន ជប៉ុន ទាំងផ្នែកពាណិជ្ជកម្ម និងវិនិយោគ។

មេដឹកនាំអាស៊ាន ក៏បានសំដែងនូវការកោត សរសើរដល់ភាគីជប៉ុន ចំពោះការបន្តគាំទ្រដល់ការអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសមា ហរណកម្មអាស៊ាន ២០១៦-២០២០ ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាត នៃការអភិ វឌ្ឍ រវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ព្រម ទាំងរបៀបវារ:អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

មេដឹកនាំ អាស៊ាន បានធ្វើការគូសបញ្ជាក់ទៅកាន់មេដឹកនាំជប៉ុនថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ និងជប៉ុន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រេចឲ្យបាន នូវគោលដៅផែនទីចង្អុលទិស សហប្រតិ បត្តិការសេដ្ឋកិច្ចយុទ្ធសាស្រ្ត ២០២១-២០២២ ដោយរួមបញ្ចូលផងដែរ នូវការចុះហត្ថលេខាកាលពី ពេលថ្មីៗកន្លងទៅ។
ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃការអនុវត្ត គំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន ជប៉ុន ដែលនិងជំរុញកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំរាម ការអភិ រក្សជីវ:ចម្រុះ ការគ្រប់គ្រងជាតិពុលគីមី ការគ្រប់គ្រងទឹកកខ្វក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍទីក្រុង ក្នុងគោលដៅនៃការលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀត សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី២២នោះថា កម្ពុជាសូមសំដែងនូវការគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការបង្កើតឲ្យមានកិច្ចសន្ទនាអាស៊ាន ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីឲ្យអាស៊ានចាប់ផ្តើមគិតគូរបានគ្រប់ជ្រុងជ្រោយ និងមាន លទ្ធភាពត្រៀមខ្លួនឲ្យបានល្អ សម្រាប់ឈោងចាប់យកសក្តានុពលនៃការអភិវឌ្ឍ និងកាត់បន្ថយផល ប៉ះពាល់អវិជ្ជមាន ដែលអាចកើតចេញនៃបដិវត្តន៍ឧស្សាហកម្មទី៤។

ក្នុងស្មារតីនេះ កម្ពុជាស្នើពង្រឹង មូលនិធិនៅក្រមក្របខ័ណ្ឌសមាហរណកម្មអាស៊ាន ជប៉ុន សម្រាប់បម្រើឲ្យការងារពាក់ព័ន្ធនឹងបដិ វត្តន៍ ឧស្សាហកម្មទី៤។


ទន្ទឹមនឹងនេះ កម្ពុជាសូមលើកទឹកចិត្តជប៉ុន ឲ្យបន្តផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដែលមានទីតាំងនៅរាជធានីភ្នំ ពេញ ដើម្បីបង្កើនសមត្ថភាពការងាររបស់មជ្ឈមណ្ឌល។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ អាស៊ានជប៉ុន បានឯកភាពគ្នាឈានទៅចេញផ្សាយ នូវសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូល អាស៊ាន ជប៉ុន លើកទី២២ និងបានអនុម័តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២២ ស្តីពីការតភ្ជាប់៕អត្ថបទ៖ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation