FBI សហរដ្ឋអាមេរិកនិងចុះ(MOU)ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅសហរដ្ឋអាមរិកនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នេះ ដើម្បីជួបប្រជុំជាមួយមេ FBI សហរដ្ឋអាម៉េរិក និងចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។

ការអញ្ជើញទៅកាន់សហរដ្ឋអាមេរិករបស់អគ្គស្នងការនគរបាលជាតិកកម្ពុជា គឺមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី៥-១០ ខែមេសា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ការិយាល័យស៊ើបអង្កេតបទឧក្រិដ្ឋរបស់សហរដ្ឋអាមេរិក (FBI) ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ។

ឧត្តមសេនីយ៍ឯក ឆាយ គឺមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានថ្លែងប្រាប់អ្នកកាសែតថា នៅក្នុងការចុះអនុស្សារណៈយោគយល់គ្នានេះ គឺសហហរដ្ឋអាមេរិកនិងផ្តល់សំភារៈមួយដែលបម្រើដល់កិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលកម្ពុជា។ ដោយលោកបានបញ្ជាក់ថា ការចុះចុះអនុស្សារណៈយោគយល់គ្នារវាងអគ្គស្នងការនគរបាលជាតិ និងការិយាល័យស៊ើបអង្កេតបទឧក្រិដ្ឋរបស់សហរដ្ឋអាមេរិក (FBI) គឺជាលើកទី១ ដោយកន្លងមកប៉ូលិសកម្ពុជាសហការល្អជាមួយ FBI ក្នុងការសហការគ្នាស៊ើបអង្កេត និងបង្ក្រាបបទល្មើសឧក្រិដ្ឋ ជាពិសេសបទល្មើសបច្ចេកវិទ្យា។ ហើយភាគីទាំងពីរយល់ឃើញថា ការរីករាលដាលដែលមានអង្គការចាត់តាំង ចាំបាច់កងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងអស់គួរតែមានកិច្ចសហការគ្នាដើម្បីទប់ស្កាត់ រួមទាំងបញ្ហាអន្តោប្រវេសន៍ខ្លះដែរ៕

អត្ថបទ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation