ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមទទួលញញួរពីនាយករដ្ឋមន្រ្តីថៃដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងទី៣៧ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២០ខាងមុខ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមទទួលញញួរពីនាយករដ្ឋមន្រ្តីថៃដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងទី៣៧ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២០ខាងមុខ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ បានប្រារព្ធពិធីបិទរបស់ខ្លួន នៅល្ងាចថ្ងៃទី៤វិច្ឆិកា បន្ទាប់ពី បានដំណើរការរបស់ខ្លួន ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយ:ពេលពេញ៣ថ្ងៃរួចមកពោលពីថ្ងៃទី០២ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ព្រះ ករុណា ព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេស អាស៊ាន បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលរបស់ខ្លួន ក្រោមអំណរសាទរចំពោះ ភាពជោគជ័យ ដែលរដ្ឋាភិបាល និងប្រជាជនថៃ សម្រេចបានក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ប្រចាំឆ្នាំ២០១៩នេះ។

បន្ទាប់ពីការថ្លែងនូវសុន្ទរកថា ដែលបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលថ្នាក់ដឹកនាំអាស៊ាន បានរួមសហការគ្នាក្នុងការឈានទៅសម្រេចបាន នូវមហាសមិទ្ធផលជា ប្រវត្តិសាស្រ្តនេះរួចមក ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញជូន ញញ្ញូដល់ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បី ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងលោកទី៣៧ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ក្នុងឆ្នាំ២០២០ខាងមុខ។ បន្ទាប់ពីទទួលបានញញួរជាប្រធានបន្តវេនដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ខាងមុខ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធា រណ រដ្ឋសង្គមនិយមវៀតណាម បានធ្វើការប្តេជ្ញាចិត្តចំពោះមុខមេដឹកនាំអាស៊ាន ក្នុងការដឹកនាំធ្វើជា ម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ ឲ្យកាន់តែទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ពិសេសគឺដើម្បីបម្រើឲ្យផលប្រយោជន៍ នៃប្រជាជនអាស៊ានទាំងជាង៦៥០លាននាក់។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នេះ ត្រូវបានរៀបចំឡើងដោយផ្ដោតលើបីចំណុចសំខាន់ៗដូចខាងក្រោម៖
១. ការជំរុញប្រព័ន្ធឌីជីថលអាស៊ាន
-ការទាញយកប្យោជន៍ពីបច្ចេកវិទ្យាពីបដិវត្តន៍ឧស្សាហកម្មទី៤
-ការពង្រឹងភាពប្រកួតប្រជែង

២. ភាពជាដៃគូអាស៊ាន (ការពង្រឹងការតភ្ជាប់ទំនាក់ទំនង)
-ពង្រឹងស្ថាបត្យកម្មតំបន់ផ្ដោតលើអាស៊ាន
-បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
-ការតភ្ជាប់ទំនាក់ទំនង
៣. អាស៊ានប្រកបដោយចីរភាព (ចីរភាពគ្រប់ជ្រុងជ្រោយ)
-សន្តិសុខប្រកបដោយចីរភាព
-សេដ្ឋកិច្ចបៃតង
-កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation