អាជ្ញាធរជាតិអប្សរានិងសារមន្ទីរចិន ផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងសារមន្ទីរនិងការអភិរក្ស វត្ថុសិល្បៈ
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយនឹងលោកស្រី Ren Wanping អនុប្រធានសារមន្ទីរ Palace Museum នៅថ្ងៃចន្ទ ០ ទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

កិច្ចជំនួបនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់និងបទពិសោធន៍ការងារមួយចំនួនជាមួយអាជ្ញាធរជាតិអប្សរា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង់រមណីយដ្ឋានអង្គរនិងការគ្រប់គ្រងសារមន្ទីរ នៅក្នុងតំបន់ អង្គរ ព្រមទាំងការអភិរក្សវត្ថុសិល្បៈបុរាណ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា សារមន្ទីរដែលស្ថិតនៅក្នុងការ គ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរាមានបី គឺសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី។ ឯកឧត្តមបញ្ជាក់ថា សារមន្ទីរទាំងបីនេះ មិនបានបង្កើតដើម្បីប្រាក់ចំណូលច្រើននោះទេ ក៏ប៉ុន្តែគោលការណ៍របស់អាជ្ញាធរជាតិអប្សរា បង្កើតឡើងដើម្បីថែរក្សា លើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងឱ្យភ្ញៀវទេសចរសិក្សាស្វែងយល់ពី អារ្យធម៌ ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែច្បាស់។ 

ជាពិសេសទៅទៀត អាចឱ្យភ្ញៀវទេសចរ អ្នកសិក្សាស្រាវជ្រាវទទួលបានចំណេះដឹងបន្ថែមទៀត ក្រៅពីទៅទស្សនាប្រាសាទឬកន្លែងណាផ្សេងទៀត ហើយអាជ្ញាធរជាតិអប្សរាបើកជាប្រចាំឱ្យ សិស្សានុសិស្សទៅសិក្សានៅកន្លែងបានផងដែរ។

លោកស្រី Ren Wanping អនុប្រធានសារមន្ទីរ Palace Museum បានលើកឡើងថា សារមន្ទីរ Palace Museum គឺជាអតីតរាជវាំងចិនបុរាណដែលជាចំណុចដ៏ទាក់ទាញភ្ញៀវទេសចរមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ដែលសុទ្ធតែបង្ហាញអំពីស្នាដៃដ៏អស្ចារ្យនៃបុព្វបុរស។

អំឡុងពេលបំពេញទស្សនកិច្ចនេះ គណៈប្រតិភូបានទស្សនាសារមន្ទីរ ដើម្បីស្វែងយល់ពីវប្បធម៌កម្ពុជា ក៏ដូចជា ទទួលបាននូវបទពិសោធន៍ថ្មីៗពីការគ្រប់គ្រងសារមន្ទីរជាតិអង្គរផងដែរ។ លោកស្រី បន្ថែមទៀតថា ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា គឺមកទស្សនាប្រាង្គប្រាសាទនៅអង្គរតែម្តង ព្រោះភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ក្នុងចំណោមភ្ញៀវទេសចរជាច្រើនលាននាក់ដែលមកទស្សនាប្រទេសកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation