៥៧០ ស៊េរីទំនើប បើកបុករ៉ឺម៉កដឹកធ្យូងពេញទំហឹង ផ្អើលក្នុងស្រុក បន្សល់តែទឹកភ្នែកពីម្ចាស់រ៉ឺម៉កដឹកធ្យូង
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ហេតុការណ៍ដ៏រសើប រថយន្តស៊េរីទំនើប ៥៧០ បានបើកបរក្នុងល្បឿនលឿន បានបុករ៉ឺម៉កម៉ូតូដឹកធ្យូងពេញទំហឹង ខណៈរ៉ឺម៉កឈប់នៅនឹងកន្លែងដើម្បីទិញទឹកផឹកនិងបន្តដំណើរទៅមុខទៀត។ ករណីភ្ញាក់ផ្អើលនេះកើតឡើងកាលពីព្រឹកថ្ងៃ០៤មេសា២០១៩ នៅភូមិថ្មរាបឃុំកន្ទួតស្រុកចិត្របុរីខេត្តក្រចេះ។

បើយោងតាមប្រភពនៅកន្លែងកើតហេតុដែលបង្កឡើងដោយរថយន្តស៊េរីទំនើប៥៨០ បានឲ្យដឹងថា មុននិងកើតហេតុ គេឃើញរថយន្ត៥៧០ បើកចេញពីហ្ការ៉ាស់សាំងក្នុងល្បឿនលឿនគោលបំណងពីជើងទៅត្បូង ហាក់បីដូចជាទំនង មានបញ្ហាក្នុងគ្រួសារ ទើបបើកលឿនបួងចង្កួតមិនទាន់ បណ្ដាលឲ្យបុករ៉ឺម៉កធ្យូងពេញទំហឹងខូចខាតទាំងសងខាង។

ប្រភពផ្សេងទៀតបានបន្តថា បើតាមគាត់ដឹងឮថាអ្នកបើកបរ បាននិយាយថាគាត់វិលមុខទើបជ្រុលចង្កួតបុករ៉ឺម៉កធ្យូង។

លោកចាន់ ធី អធិការរងស្រុកចិត្របុរី ទទួលសណ្ដាប់ធ្នាប់ចរាចរណ៍ បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នេះត្រូវបានម្ចាស់រថយន្តនិងម្ចាស់រ៉ឺម៉កសម្របសម្រួលគ្នាយកទៅធ្វើរៀងៗខ្លួនដោយគ្មានភាគីណាសងភាគីណា ហើយលោកក៏មិនបាននៅក្នុងហេតុការណ៍នេះទេ ពេលទៅដល់ម្ចាស់សម្រួលគ្នារួចទៅហើយ ហើយលោកមិនស្គាល់ម្ចាស់រថយន្តនោះឈ្មោះអ្វីដែរ។

បើយោងតាមសំដីអ្នកភូមិនៅភូមិថ្មរាប ឃុំកន្ទួត ស្រុកចិត្របុរី បានឲ្យដឹងថា ម្ចាស់រថយន្តស៊េរីទំនើប៥៧០នេះ ជារបស់ថៅកែហ្ការ៉ាស់សាំង ផយ ពក អតីតថៅកែជួញឈើដ៏ល្បី ក្នុងខេត្តក្រចេះ ប៉ុន្តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺជាកូនស្រីបង្កើតរបស់លោកផយ ពក ឈ្មោះ ផយ សុខទៀង ភេទស្រី។

ពលរដ្ឋបន្តថា ក្នុងរឿងហេតុដ៏ភ្ញាក់ផ្អើលនេះ គេសង្កេតឃើញរវាងម្ចាស់ទាំងពីរ ចរចាគ្នាសុំធ្វើមធ្យោបាយរឿងៗខ្លួន ដោយសារថា អំណាច ក្រុមគ្រួសារបង្កមិនធម្មតា អាងអំណាចទឹកលុយ ទើបម្ចាស់រ៉ឺម៉កធ្យូងសុំរួចខ្លួនមិនហ៊ានទារសំណង ទោះបីគេបើកឡានមកបុកទាំងកំរោលយ៉ាងណាក៏ដោយ។

ម្ចាស់រ៉ឺម៉កដឹកធ្យូងបានលួចខ្សឹបប្រាប់ពលរដ្ឋក្នុងភូមិថា គាត់សុំតែរួចខ្លួនទេ ប៉ុន្តែការឈឺចាប់នៅក្នុងចិត្តគឺឈឺស្ទើរទ្រាំមិនបាន ទីមួយខូចខាតរ៉ឺម៉កម៉ូតូ ទីពីរ ធ្យូងរបស់គាត់ត្រូវយកទៅលក់ត្រូបែកខ្ទេចខ្ទីអស់ តើឲ្យគាត៉យកទៅលក់ឲ្យនរណា ប្រាក់ក៏បង់ថង់ក៏ដាច ត្រូវថ្លៃធ្យូងនិងជួសជុលម៉ូតូទៀត៕
នាង ចន្ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation