អភិបាលខេត្តត្បូងឃ្មុំ ៖ កងកម្លាំងទាំងអស់គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងកិច្ចការពារ បូរណៈភាពទឹកដីនិងសុខសន្តិភាព
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ដើម្បីជាការលើកទឹកចិត្ត និងផ្សាភ្ជាប់ចំណង សាមគ្គីភាពកិច្ច សហប្រតិបត្តិការល្អឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ នឹងកងកម្លាំងកងយោពលខេរៈភូមិន្ទប្រតិបត្តិ ការសឹងរង ខេត្តត្បូងឃ្មុំចំនួនជាង ៧០០ នាក់។

ជាមួយគ្នានោះ ឯកឧត្តម និងលោកជំទាវបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិការផ្តល់ជួនក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ ។

មានប្រសាសន៍ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិតអភិបាល ខេត្តបានលើកឡើងថា បងប្អូនកងកម្លាំង ទាំងអស់គឺពិតជាមាន តម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការការពារបូរណៈភាពទឹកដី និងសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនដែលកំពុងរស់នៅ ក្នុងដំបូលសុខសន្តិភាពក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលតាមលទ្ធិប្រជាធិបតេយ្យ ដែល មានសម្តេចតេជោជាប្រមុខ ។


ជាការពិតប្រទេសជាតិយើងកំពុង តែរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់ បែបយ៉ាងក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងប្រតិបត្តិតាម ជំនឿសាសនារៀងៗខ្លួន ប៉ុន្តែផ្ទុយទៅវិញ ក្រុមមនុស្សមួយចំនួន តូចដែលមានជនក្បត់ជាតិ សម រង្ស៊ី ជាមេក្លោងបានដើរបរិហា បង្ខូចជាតិខ្លួនឯង និងបានព្យាយាមធ្វើរដ្ឋប្រហាររបបរាជនិយម និងរាជរដ្ឋាភិបាល ដែលកើតចេញពីបោះឆ្នោតតាមលទ្ធិ ប្រជាធិប តេយ្យម្តងហើយម្តងទៀត ដែលសកម្មភាពនេះគឺជាចេតនាចង់ឲ្យ ប្រទេសជាតិធ្លាក់ក្នុងភ្លើង សង្គ្រាមដូចអតីតកាល ដែលទង្វើនេះ យើងត្រូវតែរួមគ្នាប្រឆាំងដាច់ខាត ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ក៏បានអំពាវនាវដល់ប្រជា ពលរដ្ឋពិសេសកងកម្លាំងប្រដាប់អាវុធ ទាំងអស់ រួមគ្នាការពារ សុខសន្តិភាព ស្ថេរភាពនយោបាយ ដោយប្រឆាំងខាត់គ្រប់សកម្ម ភាពរបស់ ជនក្បត់ជាតិទាំងឡាយណាដែលបង្ករចលាចល ដល់ សង្គម និងសេចក្តីសុខរបស់ប្រជាជន។

ជាមួយនឹងការប្រកាសវិលចូលស្រុក បង្ករចលាចលរបស់ ទណ្ឌិត សម រង្ស៊ី អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថាសម្រាប រដ្ឋបាលខេត្ត និងប្រជាជនខេត្តត្បូងឃ្មុំរងចាំស្វាគមបើសិនជា ទណ្ឌិត រូបនេះចូលមកតាមច្រកព្រំដែនខេត្តត្បូងឃ្មុំ ។ ស្វាគម ចាត់វិធានការផ្លូវច្បាប់ និងរៀបចំបន្ទប់ ពន្ធនាគារងចាំទទួល៕ដោយ៖ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation