ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អាណត្តិទី៥ ប្តេជ្ញាចិត្តសម្រេចឲ្យបានការងារធំៗ ៦ចំណុច
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ សាខាកាកបាទក្រហម ខេត្តរតនគិរី នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិ កា ឆ្នាំ២០១៩នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អាណត្តិទី៥ (២០១៩-២០២៥) ដែលពិធីនេះធ្វើឡើងនៅសាលមហោស្រពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ជាច្រើននាក់។

ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំង ឯកឧត្តម ថង សាវុន ជាប្រធានគណៈកម្មាធិការសាខា, ឯកឧត្តម លី ធុជ ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខា សរុបចំនួន ១៤ នាក់។ សមាជិក សមាជិកាពេញសិទ្ធិបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែល មានសមាសភាព ១៥ នាក់ ស្រី២ នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម ថង សាវុន
ជាប្រធានគណៈកម្មាធិការសាខា, ឯកឧត្តម គិត ទ្រី និងលោកជំទាវ ញាន ទិត្យចិន្តា ជាអនុប្រធាន, លោក ដួច ប៊ុនណា ហិរញ្ញិក និងលោក ខាត់ សាម៉ាល់ ជាលេខាធិការគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិកា ១០ នាក់ក្នុងនោះ សមាជិកបម្រុង ២នាក់។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖

១.ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)

២.ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)

៣. បោះឆ្នោតជ្រើសរើសគណៈកម្មា ធិការសាខាអាណត្តិទី៥

៤.ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខាអាណត្តិទី៥។

ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីអាណត្តិទី៥ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដូចខាងក្រោម៖

១-ពង្រឹងអភិបាលកិច្ចល្អ
២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព
៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត។
៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត។
៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។

សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃដដែលនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា,អនុសាខាទាំង ៩ស្រុក/ក្រុង និងមន្ត្រីប្រតិបត្តិសាខា សរុបចំនួន ៦៤ នាក់ផងដែរ៕ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation