ពិធីប្រណាំងទូក និងប្រដាល់ប្រពៃណីនៅក្រុងច្បារមន ទាក់ទាញអ្នកមកកម្សាន្តរាប់ម៉ឺននាក់
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ សម្រាប់ឆ្នាំ២០១៩នេះរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រៅតែពីបានរៀបចំពិធីបុណ្យអុំទូក បាញ់កាំជ្រួច ក៏បានរៀបចំឱ្យមានកីឡាប្រដាល់សេរីគូអន្តរជាតិ ដើម្បីបង្កភាពសប្បាយរីករាយដល់ពលរដ្ឋ ខុសពីបណ្ដាឆ្នាំមុនៗ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅលើទីធ្លាសួនច្បារ សម្តេច ជួន ណាត តាមបណ្តោយដងស្ទឹងព្រែកត្នោត ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ ទី០២ និង០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមកម្សាន្តពីប្រជាពលរដ្ឋជិតឆ្ងាយច្រើនកុះករ។

តាមរបាយការណ៍ពីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានឱ្យដឹងថា ទូកទាំងអស់មានចំនួន២៥គូស្មើនឹង ៤៨ទូក ក្នុងនោះមានប្រភេទទូកផ្កាចារបុរស ៣៣ទូក, ទូកខ្នាតអន្តរជាតិចំនួន ៦ទូក, ទូកខ្នាតអន្តរជាតិនារីចំនួន ៦ទូក, ទូកត្នោតបុរសចំនួន ២ទូក, ទូកខ្ទះបុរសចំនួន ២ទូក និងទូកខ្ទះនារីចំនួន ២ទូក។ ក្រៅពីនោះក៏មានបាញ់កាំជ្រួច មានតាំងពិព័រណ៍ លក់សម្ភារប្រើប្រាស់គ្រប់ប្រភេទ មានប្រគំតន្រ្តី និងការប្រគួតកីឡាប្រដាល់គុណខ្មែរមិត្តភាពអន្តរជាតិ ជូនប្រជាពលរដ្ឋទស្សនាផងដែរ។

ចំណែកបញ្ហាសន្តិសុខ មិនមានរឿងអសកម្មណាមួយកើតឡើងគួរឱ្យគត់សម្គាល់នោះដោយអាជ្ញាធរបានដាក់កម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្ត ការពារមានចំនួនជាង៥០០នាក់ ពោលគឺសន្តិសុខ និងសង្គ្រោះបន្ទាន់ ត្រូវបានការពារបាន១០០ភាគរយ។

សូមបញ្ជាក់ថា ក្នុងការប្រណាំងទូកនេះ គីឡាករទូក ចំណាត់ថ្នាក់លេខ១ទទួលបាន រង្វាន់ទឹកប្រាក់ចំនួន ២លានរៀល លេខ២ទទួលបានរង្វាន់១លាន៥០ ម៉ឺនរៀល លេខ៣ទទួលបានរង្វាន់ ១លានរៀលនិងទូ កដែលមិនជាប់ចំណាត់ថ្នាក់ទទួលបានរង្វាន់លើកទឹកចិត្ត ចំពោះទូកអន្តជាតិបុរស៦ទូកត្រូវយកទៅប្រឡងថ្នាក់ជាតិនៅរាជធានីភ្នំពេញ៕ដោយ៖យ៉ង សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation