ឯ.ឧ គួច ចំរើន៖ ពលរដ្ឋមានឱកាសរីករាយក្នុងពិធីផ្សេងៗគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុរដ្ឋបាលខេត្តបានប្រារព្ធពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែនៅអាងទឹកវត្តព្រៃនប់ស្ថិតនៅក្នុងឃុំព្រៃនប់ស្រុកព្រៃនប់ខេត្តព្រះសីហនុរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី ២ នឹងថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រោមការចូលរួមពីឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងអភិបាលអភិបាលរងខេត្តអភិបាល ក្រុង ស្រុក ទាំង៥ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។


នៅក្នុងឱកាសនៃពិធីបុណ្យអុំទូកផ្កាចារ រយៈពេល ២ ថ្ងៃគណៈកម្មការ រៀបចំពិធីបុណ្យបានឲ្យដឹងថា នៅឆ្នាំនេះមានកីឡាករកីឡាការិនី ចូលរួមប្រកួត មានចំនួន ២៤ទូក ក្នុងនោះក៏មានប្រភេទទូក ដែលផលិតអំពីស្នោ ចូលរួមអុំលេងកម្សាន្ត ជាមួយនឹង ការអុំខ្ទះ នៅក្នុងពិធីនៃការប្រកួត ប្រណាំងអុំទូកផ្កាចារ នេះផងដែរ។ ហើយនៅពេលរាត្រីក៏មានការរៀបចំពិធីអកអំបុកបណ្ដែត ប្រទីប បង្ហោះគោមបាញ់កាំជ្រួចប្រគំតន្ត្រីជូនបងប្អូន ប្រជាពរដ្ឋ ចូលរួមលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ដើម្បីអបអរចូលរួមនៃព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែដែលនឹងជិតឈាមចូលមកដល់នៅថ្ងៃទី ១០ ទី ១១ ទី ១២ ខែវិច្ឆិកាឆ្នាំ ២០១៩ ដែលប្រារព្ធធ្វើធំនៅឯរាជធានីភ្នំពេញ។


មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីប្រណាំងទូកផ្កាចារនេះ ឯកឧត្តម គួចចំរើនអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ទន្ទឹមនឹងភាពសប្បាយរីករាយ ចូលរួមក្នុងកម្មវិធីផ្សេងៗជាពិសេសពិធីប្រណាំងទូកនាឱកាសនេះគឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពមានស្ថិរភាពនយោបាយពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមក៏បាន ឱ្យបងប្អូនប្រជាពរដ្ឋទាំងអស់ចូលរួមពិសារអំបុកទាំងអស់គ្នា នៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ខាងមុខនេះ ហើយនៅក្នុងការប្រណាំងទូករយៈពេលពីរថ្ងៃ នេះ ឯកឧត្តមបានកោតសរសើរចំពោះក្រុមកីឡាករកីឡាការិនីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្លាំង សមត្ថកិច្ចទាំងអស់ដែលបានចូលរួម យ៉ាងសកម្មធ្វើឲ្យពិធីប្រណាំងទូកនៅអាងទឹកព្រៃនប់ប្រកបដោយភាពសប្បាយរីករាយ។


ជាមួយគ្នានោះចំពោះកីឡាករដែលទទួលបានជ័យលាភី លេខ ១មាន ៣ ទូកក្នុងទូកនីមួយៗទទួលបានពាន ១ ទង់លេខ ១ និងថវិកា ២លានរៀល ទូកជាប់ចំណាត់ថ្នាក់លេខ ២ មាន ៣ ទូក ក្នុងទូកនីមួយៗទទួលបានពាន១ ទង់លេខ ២មួយ ថវិកា ១ លាន ៥ សែនរៀល និងជាប់ចំណាត់ថ្នាក់លេខ ៣ មាន ៣ ទូកក្នុងទូកមួយ ទទួលបាន ពាន ១ទង់លេខ ៣ មួយថវិកា ១ លានរៀល ហើយទូកមិនបានជាប់ចំណាត់ថ្នាក់មាន ១៥ ទូកក្នុងទូកនីមួយៗទទួលបានទង់អនុស្សាវរីយ៍មួយរង្វាន់លើកទឹកចិត្ត ៧៥ ម៉ឺនរៀល នឹងទុកស្នោ ២០ ទូកក្នុងទូកនីមួយៗទទួលបានទង់អនុស្សាវរីយ៍មួយរង្វាន់លើកទឹកចិត្ត ៣០ ម៉ឺនរៀលនិងអុំខ្ទះបួនក្នុងមួយខ្ទះទទួលបានរង្វាន់លើកទឹកចិត្ត ថវិកា ១៥ម៉ឺនរៀលហើយនៅក្នុងឱកាសនោះក្រុមការងារបច្ចេកទេសនិងពិធីការចំនួន ៦៧ នាក់ទទួលបានថវិកាចំនួន ១០លានរៀលផងដែរ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation