ពលរដ្ឋក្រីក្រ ៣១០ គ្រួសារនៅក្នុងស្រុកស្ទឹងហាវទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា និងម្ចាស់ក្រុមហ៊ុន សហគ្រាស ជាច្រើន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា កាកបាទក្រហមខេត្តជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ(ចាស់ជរា ជនពិការ កុមាកំព្រា ស្រ្តីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍) ចំនួន ៣១០គ្រួសារ មកពីបួនឃុំ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០១៩។


ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។


បន្ថែមពីនេះ ឯកឧត្តមបាននាំសេចក្តីអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដូចជាគ្រោះអគ្គិភ័យ ទឹកជំនន់ ផ្គរ រន្ទះ ហើយត្រូវត្រៀមលក្ខណៈរកទីកន្លែងមានសុវត្ថិភាព គិតគូរថែទាំសុខភាពឱ្យបានល្អ ដោយត្រូវរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ ត្រូវកម្ចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារ ក្នុងផ្ទះសំបែងឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ ថ្លុកទឹក ទឹកដក់នៅតាមសំបកកង់ឡាន ត្រូវជីកកប់ ដើម្បីបំបាត់នូវជម្រកមូសខ្លា ។


ឯកឧត្តមបានសង្កាត់ធ្ងន់ពីការចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះមួយរយៈពេលកន្លងមកនេះខេត្តព្រះសីហនុបានរងនូវសោកនាដកម្មពីបញ្ហានេះជាច្រើនករណីមកហើយ ជាពិសេសករណីថ្មីៗ ដោយការមិនគោរពសិទ្ធិ ការមិនគោរពស្លាកសញ្ញា ដែលនៅតែជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។


ហើយអំណោយដែលផ្ដល់ជូនក្នុងមួយគ្រួសារៗមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ៥កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ កន្ទេល ១ ទឹកស៊ុទ្ធ ១កេស ឃីត ១(ក្រម៉ា១ សារុង១ មុង១ ភួយ១) និងថវិកាចំនួន ៥ម៉ឺនរៀល ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation