ឯកឧត្តម ឃួង ស្រេង៖ ការចាក់ដីលុបដៃទន្លេបាសាក់ ជាគម្រោងសាងសង់អាងចម្រោះទឹកសម្អុយ នឹងកាយដីចេញវិញពេលសាងសង់  
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោក កើត ឆែ អភិបាលរង និងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពការចាក់ដីលុបដៃទន្លេបាសាក់ បន្ទាប់ពីប៉ុន្មានថ្ងៃកន្លងមកនេះ មានការរិះគន់យ៉ាងខ្លាំងក្លា ពីអ្នកលេងបណ្តាញសង្គម Facebook និងមជ្ឈដ្ឋានមួយចំនួនទៀត ដែលមិនទាន់បានជ្រាបច្បាស់ ចំពោះការចាក់ដីលុបប្រឡាយទន្លេបាសាក់នេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ ក្រុមអ្នកយកព័ត៌មាន នៅទីតាំងកន្លែងចាក់ដីលុបនោះ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងលុបដៃទន្លេបាសាក់ ដូចការរិះគន់របស់អ្នកលេងបណ្តាញសង្គម Facebook និងសារព័ត៌មានមួយចំនួននោះឡើយ។

ឯកឧត្តម ថា ការចាក់ដីលុបនេះ គឺជាការសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ ដែលហូរចូលទន្លេប៉ុណ្ណោះ ដោយសារតែដៃទន្លេបាសាក់នេះ ទទួលរងនូវការបង្ហូរទឹកកខ្វក់ ទឹកស្អុយពីអាគារខ្ពស់ៗ និងផ្ទះប្រជាពលរដ្ឋរស់នៅ សងខាងដៃទន្លេនេះ ដូច្នេះដើម្បីការពារបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចធ្វើអាងចម្រោះទឹកស្អុយ ដោយបំពាក់នូវម៉ាស៊ីនបូមទឹកកខ្វក់នេះ ទម្លាក់ទៅប្រឡាយបង្ហូរទឹកបឹងត្របែក។ 

ឯកឧត្តម អភិបាលសង្កត់ធ្ងន់ថា «ការចាក់ដីនេះ គឺជាការសាងសង់អាងចម្រោះទឹកស្អុយ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនជាការចាក់លុបដីរបស់ឈ្មួញនោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ»។

អត្ថបទ៖គន្ឋ តារាវិឆ័យ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation