សម្ដេច​តេជោ ហ៊ុន សែន ​ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី​រុស្ស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃ​
| ព័ត៌មានជាតិ
SHARE

សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ ២០១៩នេះបានជួបជាមួយពិភាក្សាទ្វេភាគីឯកឧត្តម ឯកឧត្តម ឌីមីទ្រី មីដវីដេវ (Dmitry Medvedev) នាយករដ្ឋមន្រ្តី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជ៉ំកំពូលអាស៊ានលើកទី៣៥ នាទីក្រុងបាងកកប្រទេសថៃ។


ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ីបានជម្រាបសម្តេចតេជោថា រុស្ស៊ីចាត់ទុកកម្ពុជាជាមិត្តជិតស្និទ្ធរបស់រុស្ស៊ីហើយឯកឧត្តមបានមានប្រសាសន៍ថាយើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយយើងចង់បន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតជាពិសេសរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលនិងក្របខ័ណ្ឌផ្សេងៗទៀត។


សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ីជួយជំរុញវិនិយោគិនរុស្ស៊ីឱ្យមកវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា ក្នុងវិស័យមួយចំនួនដូចជាវិស័យកែច្នៃម្ហូបអាហារ កសិឧស្សាហកម្ម, ឧស្សាហកម្ម អេឡិកត្រូនិក, ឧស្សាហកម្មបង្គំ និងឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីនជាដើម។


សម្ដេចតេជោ ហ៊ុន សែន បានស្នើភាគីរុស្ស៊ីពិនិត្យលទ្ធភាពចាប់ផ្ដើមអនុវត្តគម្រោងទំនើបកម្ម មន្ទីពេទ្យមិត្តភាពខ្មែរសូវៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមន្ទីរពេទ្យនេះជានិមិត្តរូបនៃមិត្តភាពរយៈពេលយូរអង្វែងរវាងប្រទេសយើងទាំងពីរ។


ឯកឧត្តម នាយករដ្ឋមន្ត្រីរុស្ស៊ី បានជម្រាបសម្តេចតេជោ ហ៊ុន សែនថា ថា ប្រទេសរុស្សី ចង់សហការជាមួយកម្ពុជាលើវិស័យជាច្រើនរួមទាំងវិស័យឧស្សាហកម្មហើយយើងចង់បន្តផ្ដល់ការគាំទ្រទៅដល់កម្ពុជានៅក្នុង កិច្ចសហការលើវិស័យថាមពល ដូចជាវិស័យប្រេង វិស័យទូរគមនាគមន៍, ខាងជលផលនិងការបង្កើតកិច្ចសហប្រតិបត្តិការផ្សេងៗទៀតនៅកម្ពុជា។


ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ីបានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញកិច្ចសហការលើវិស័យជាច្រើនរវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងក្របខ័ណ្ឌអាស៊ានដែលកម្ពុជា បានចូលរួមយ៉ាងច្រើននៅក្នុងក្របខ័ណ្ឌអាស៊ាន និងរុស្ស៊ីដើម្បីកិច្ចសហការបន្តទៀត។


ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ជាក់ចំពោះសម្តេចតេជោ ហ៊ុន សែន ថា ប្រទេសរុស្ស៊ីនឹងបន្តជួយដល់វិស័យអប់រំ និងការបណ្ដុះបណ្ដាលដល់កម្ពុជា ហើយជាពិសេសទៀត ឯកឧត្តមមានប្រសាសន៍ថា នៅឆ្នាំក្រោយឆ្នាំ ២០២០ ប្រទេសរុស្ស៊ីនឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation