កំណាត់ផ្លូវជាតិលេខ៥ក្នុងក្រុងកំពង់ឆ្នាំង គ្រោងនឹងបញ្ចប់ការស្ថាបនានៅដើមខែវិច្ឆិកានេះ
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងឯកឧត្តមកែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោមស ខេង និងជាប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត អញ្ជើញចុះពិនិត្យមើលការស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។


សូមបញ្ជាក់ថា កំណាត់ផ្លូវដែលកំពុងដំណើរការសាងសង់នេះ ជាផ្លូវប្រភេទAC មានប្រវែង៤៤៥ម៉ែត្រ មានទទឹង១៤
ម៉ែត្រ មានលូប្រវែង២៣០ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ជាថវិការបស់រាជរដ្ឋាភិបាល អនុវត្តគម្រោងដោយមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលគ្រោងនឹងបញ្ចប់នៅដើមខែវិច្ចិកានេះ ។


ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ នាពេលនោះបានណែនាំដល់ថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ទាំងអស់ឲបង្កើនការយកចិត្តទុកដាក់ក្នុងការថែទាំផ្លូវដែលបានស្ថាបនារួច និង ត្រូវទប់ស្កាត់ការដឹកលើសទម្ងន់ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង៕ដោយ៖ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation