ព័ត៌មានជាតិ

ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូ ត្រូវបានផ្ដោតលើបីចំណុចសំខាន់ៗក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ដើម្បីរីកចម្រើនរួមគ្នា

image

ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានប្រារព្ធពិធីបើកជា ផ្លូវការហើយ នៅព្រឹកថ្ងៃទី៣វិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផែក ជាយរាជធានី បាង កក ក្នុងខេត្តនុន ថាក់បូរី ព្រះរាជាណាចក្រថៃ។ ព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខ រដ្ឋ-ប្រមុខ រដ្ឋា ភិ បាលនៃប្រទេសអាស៊ាន និងលោកជំទាវ រួមទាំងឯកឧត្តមអគ្គលេខាធិការ អាស៊ាន ត្រូវបាន ទទួល នូវការស្វាគមន៍ យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើក ទី៣៥ និងលោកជំទាវ។


នៅក្នុងពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់ អាស៊ាន រួមទាំងឥស្សរជនឆ្នើមអាស៊ាន និងគណ:ប្រតិភូចូលរួមទាំងអស់ បានអញ្ជើញភ្លេងជាតិអាស៊ាននៅមុនការអញ្ជើញថ្លែងសុន្ទរកថាបើក កិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំ កំពូល ពាក់ព័ន្ធនានា។


ថ្លែងសុន្ទរកថាគន្លឹះទៅកាន់ប្រមុខ រដ្ឋ-ប្រមុខ រដ្ឋា ភិ បាលនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូ អាស៊ាន ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ បានធ្វើការគូសបញ្ជាក់ថា បច្ចុប្បន្នអាស៊ាននិងពិភពលោកកំពុងតែប្រឈមនឹងបញ្ហាភាពមិនច្បាស់លាស់ជាច្រើនមិនថាផ្នែកសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដែលឆ្នាំនេះហាក់ដូចជាមានការលូតលាស់តិចតួច ហើយការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទាំងកម្រិតពិភពលោកនិងតំបន់ក៏បានបង្ហាញឲ្យឃើញពីជម្លោះរវាងបណ្ដាប្រទេសផ្សេងៗ ទាំងភេរវកម្មឆ្លងដែន និងបច្ចេកវិទ្យា។


ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា មិត្តភាពរបស់អាស៊ានជាមួយនឹងសហគមន៍អន្តរជាតិគឺអាស៊ានមិនធ្វើសត្រូវជាមួយនឹងអ្នកណាឡើយ។
ពេលនេះពួកយើងនឹងជំរុញឲ្យមានស្ថិរភាពបង្កើតបាននូវជំនឿទុកចិត្តគ្នាទៅវិញទៅមកគឺការគោរពគ្នាទៅវិញទៅមក ការជឿជាក់គ្នាទៅវិញទៅមក និងការស្វែងរកផលប្រយោជន៍រួមគ្នា។


ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសំដៅទាក់ទាញការវិនិយោគសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងទ្វេភាគី ពហុភាគី ដើម្បីពង្រឹងអាស៊ាននៅពេល ដែលទាំងអស់នេះគឺឆ្ពោះទៅរកការតភ្ជាប់រវាងអាស៊ានដោយការបង្កើតតាមរយៈយុទ្ធសាស្ត្រផ្សេងៗទាំងក្នុងតំបន់និងក្រៅតំបន់ ការតភ្ជាប់ផ្លូវគមនាគមន៍សម្រាប់ប្រជាជន ទាំងផ្នែកហិរញ្ញវត្ថុជីថលនិងនវានុវត្តន៍ផ្សេងៗ។


អាស៊ានចាំបាច់ត្រូវតែមានផែនការដើម្បីសម្រេចសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំដែលមានការចូលរួមពីគ្រប់ភាគីដោយគ្មានការបោះចោលអ្នកណាម្នាក់ឡើយនៅថ្ងៃក្រោយ។


ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានបន្តថា ការអភិវឌ្ឍធនធានមនុស្សនិងការថែរក្សាបរិស្ថាន ជាពិសេសដោះស្រាយសំរាមក្នុងសមុទ្រ បញ្ហាផ្សែងពុលអាកាសដែលកំពុងគ្របដណ្តប់ បញ្ហានៃការនេសាទសមុទ្រក្នុងតំបន់ប្រកបដោយនិរន្តរភាព ដែលទាំងអស់នេះត្រូវពឹងផ្អែកលើកិច្ចសហប្រតិបត្តិការរបស់អាស៊ាន និងបណ្តាប្រទេសជាមិត្ត។


ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានមេដឹកនាំនិងប្រតិភូនៃបណ្ដាប្រទេសទាំងអស់ដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥នេះហើយឯកឧត្តមបានគូសបញ្ជាក់ថានៅពេលពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ឯកឧត្តមបានលើកឡើងអំពីអាស៊ានវ៉េ ដើម្បីឲ្យទាំងអស់គ្នា ពិនិត្យឡើងវិញនូវសេចក្តីក្លាហាន ដើម្បីបង្កើតសហគមន៍អាស៊ានដែលមានប្រជាជនមានចំណូលដែលមិនបោះបង់ចោលអ្នកណាម្នាក់ហើយឆ្ពោះទៅអនាគតព្រមគ្នាគឺរួមចិត្តជាមួយគ្នាដើម្បីបោះជំហានទៅមុខប្រកបដោយនិរន្តរភាពហើយនៅពេលនោះគឺយើងបង្កើតបានលទ្ធផលជាច្រើនតាមចក្ខុវិស័យអាស៊ានដើម្បីនិរន្តភាព។


នៅក្នុងពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រះ ចៅ ស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខ រដ្ឋ-ប្រមុខ រដ្ឋា ភិ បាលនៃប្រទេសអាស៊ាន រួមទាំង ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញជូនពានរង្វាន់ដល់ឥស្សរជនឆ្នើមអាស៊ាន ដែលបាន ចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការរបស់អាស៊ាន ក្នុងរយ:ពេលកន្លងមក។


សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នេះ ត្រូវបានរៀបចំឡើងដោយផ្ដោតលើបីចំណុចសំខាន់ៗដូចខាងក្រោម៖
១. ការជំរុញប្រព័ន្ធឌីជីថលអាស៊ាន
-ការទាញយកប្យោជន៏ពីបច្ចេកវិទ្យាពីបដិវត្តិឧស្សាហកម្មទី៤
-ការពង្រឹងភាពប្រកួតប្រជែង
២. ភាពជាដៃគូអាស៊ាន (ការពង្រឹងការតភ្ជាប់ទំនាក់ទំនង)
-ពង្រឹងស្ថាបត្យកម្មតំបន់ផ្ដោតលើអាស៊ាន
-បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
-ការតភ្ជាប់ទំនាក់ទំនង
៣. អាស៊ានប្រកបដោយចីរភាព (ចីរភាពគ្រប់ជ្រុងជ្រោយ)
-សន្តិសុខប្រកបដោយចីរភាព
-សេដ្ឋកិច្ចបៃតង
-កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍប្រកបដោយចីរភាព
អត្ថបទ៖ ហ៊ន សុភ័ក្រ