អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជា ធ្វើដំណើរអមសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា
| ព័ត៌មានជាតិ
SHARE

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជា ធ្វើដំណើរអមសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា កិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានប្រារព្ធពិធីបើកជា ផ្លូវការហើយ នៅព្រឹកថ្ងៃទី៣វិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផែក ជាយរាជធានី បាង កក ក្នុងខេត្តនុន ថាក់បូរី ព្រះរាជាណាចក្រថៃ។ ព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខ រដ្ឋ-ប្រមុខ រដ្ឋា ភិ បាលនៃប្រទេសអាស៊ាន និងលោកជំទាវ រួមទាំងឯកឧត្តមអគ្គលេខាធិការ អាស៊ាន ត្រូវបាន ទទួល នូវការស្វាគមន៍ យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើក ទី៣៥ និងលោកជំទាវ។


នៅក្នុងពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់ អាស៊ាន រួមទាំងឥស្សរជនឆ្នើមអាស៊ាន និងគណ:ប្រតិភូចូលរួមទាំងអស់ បានអញ្ជើញភ្លេងជាតិអាស៊ាននៅមុនការអញ្ជើញថ្លែងសុន្ទរកថាបើក កិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំ កំពូល ពាក់ព័ន្ធនានា៕​អត្ថបទ៖ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation