លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិធនាគារឯកទេសវីងត្រូវបានគណៈកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ានសម្រេចផ្តល់ពានរង្វាន់ធុរកិច្ចអាស៊ាន២០១៩ (ASEAN BUSINESS AWARD) ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន២០១៩នៅទីក្រុងបាងកក
| ព័ត៌មានជាតិ
SHARE

ពានរង្វាន់ធុរកិច្ចអាស៊ាន២០១៩ (ASEAN BUSINESS AWARD) ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន២០១៩ នៅទីក្រុងបាងកក ។


បន្ទាប់ពីបានបម្រើសេវាកម្មបានយ៉ាងល្អរបស់ធនាគារឯកទេសវីង(Wing) នាល្ងាចថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០១៩នេះ ធនាគារឯកទេសវីងត្រូវបានគណៈកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ានបានធ្វើការវាយតម្លៃ វិនិច្ឆ័យ និងសម្រេច ផ្តល់ជូននូវពាន់រង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សម្រាប់ឆ្នាំ២០១៩នៅប្រទេសទីក្រុងបាងកក ប្រទេសថៃ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ច និងវិនិយោគអាស៊ាន២០១៩។


នៅក្នុងពិធីផ្តល់ជូនពានរង្វាន់លើឆាកអន្តរជាតិនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម​ អានូទីន​ ឆានវីរ៉ាគុល​ ឧបនាយករដ្ឋមន្ត្រី នៃប្រទេសថៃ តំណាងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី នៃប្រទេសថៃ ព្រមទាំងមានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បណ្តាវិស័យឯកជននានាក្នុងតំបន់អាស៊ានផងដែរ។


ក្នុងឱកាសនៃការអញ្ជើញទទួលពាន់រង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) ២០១៩ លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិធនាគារឯកទេសវីង (Wing )បានអញ្ជើញទទួលដោយផ្ទាល់ប្រកបដោយកិត្តិយសសម្រាប់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តម​ អានូទីន​ ឆានវីរ៉ាគុល​ ឧបនាយករដ្ឋមន្ត្រី នៃប្រទេសថៃបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹប្រែងកិច្ចសហការគ្នាពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងវិស័យឯកជននានារបស់បណ្តាប្រទេសអាស៊ាន ក្នុងការរួមគ្នាសម្រាប់ការរីកចម្រើនរួមគ្នាក្នុងសហគមន៍អាស៊ាន។


ឯកឧត្តម​ អានូទីន​ ឆានវីរ៉ាគុល​ ឧបនាយករដ្ឋមន្ត្រី នៃប្រទេសថៃ លើកឡើងថា ការរៀបចំពានរង្វាន់នេះជាការលើកទឹកចិត្តមួយដល់បណ្តាវិស័យឯកជននានាក្នុងការខិតខំប្រឹងប្រែងកសាងអាជីវកម្មរបស់ខ្លួនបានយ៉ាងល្អជាគំរូ ។


 ឯកឧត្តម​ អានូទីន​ ឆានវីរ៉ាគុល​ បានថ្លែងថា ក្រុមហ៊ុនដែលទទួលបានពានរង្វាន់ធុរកិច្ចអាស៊ាន គឺដោយសារបង្ហាញពីភាពច្នៃប្រឌិត និងបានរួមចំណែកយ៉ាងសំខាន់ដល់សង្គម បង្កើតការងារដល់ពលរដ្ឋ ការចូលរួមចំណែកកសាងសង្គមជាតិ ។


នៅក្នុងឱកាសនេះលោក ម៉ានូ រ៉ាចាន់ អគ្គនាយកធនាគារឯកទេសវីង បានបង្ហាញភាពសប្បាយរីករាយថា ដោយសារតែធនាគារឯកទេសវីងបានបម្រើអតិថិជនប្រកបដោយភាពស្មោះត្រង់ សេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ ព្រមទាំងចូលចំណែកផ្តល់ការរីកចម្រើនដល់សង្គម សហគ្រាសឆ្នើមមកពីបណ្ដាប្រទេសក្នុងអាស៊ាន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ និង វិបុលភាពនៃសេដ្ឋកិច្ចអាស៊ាន។


អគ្គនាយិកាធនាគារឯកទេសវីង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានរក្សាសុខសន្តិភាព និងតែងតែលើកទឹកចិត្តដល់វិស័យឯកជនឲ្យមានឱកាសខិតខំពង្រឹងសមត្ថិភាពរហូតដល់ទទួលបានជ័យលាភីលើឆាកអន្តរជាតិ។

សូមជម្រាបថា នេះជាលើកទី៣ហើយដែលធនាគារឯកទេសវីងទទួលបានពានរង្វាន់លើឆាកអន្តរជាតិពីកិច្ចប្រជ៉ំកំពូលធុរកិច្ចអាស៊ាន ដោយលើកទីមួយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារឯកទេសវីងត្រូវបានគណៈកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ានបានធ្វើការវាយតម្លៃ វិនិច្ឆ័យ និងសម្រេច ផ្តល់ជូននូវពានរង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សម្រាប់ឆ្នាំ២០១៧ ក្នុងទីក្រុងម៉ានីល នៅប្រទេសហ្វីលីពីន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន២០១៧ កាលឆ្នាំ២០១៧។ លើកទី ២ នាល្ងាចថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៨ ធនាគារឯកទេសវីងត្រូវបានគណៈកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ានបានធ្វើការវាយតម្លៃ វិនិច្ឆ័យ និងសម្រេច ផ្តល់ជូននូវពានរង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) ចំនួន ២ សម្រាប់ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន២០១៨ ។  លើកទី៣នេះនៅទីក្រុងបាងកក ប្រទេសថៃ។


គួរបញ្ជាក់ថា ធនាគារឯកទេសវីង គឺជាធនាគារដែលពលរដ្ឋខ្មែរគ្រប់រូបបានស្គាល់ និងមានភ្នាក់ងារវីងជាង ៦ពាន់កន្លែងនៅទូទាំងប្រទេសកម្ពុជា ក្នុង ការ ផ្តល់ សេវាកម្ម យ៉ាង ឆាប់រហ័សជូនអតិថិជន សេវាកម្មនេះនឹងជួយកាត់បន្ថយពេលវេលា ការ ចំណាយ ក្រៅ ផ្លូវការ របស់ពលរដ្ឋ និងបង្កភាពងាយស្រួលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែល ពួក គាត់ អាច ធ្វើ ការ បង់ប្រាក់ វេរប្រាក់ តាម រយៈ ប្រព័ន្ធ ទូរស័ព្ទដៃ ដូចជា បញ្ជូលលុយទូរស័ព្ទ បង់ថ្លៃវិក្កយបត្រនិងការទូទាត់សាច់ប្រាក់នានាតាមប្រព័ន្ធអេឡិចត្រូនិក។


បណ្តាញភ្នាក់ងារ ទាំងអស់បានបម្រើនូវតម្រូវការ សេវាកម្មហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស ហើយ ធនាគារឯកទេសវីងក៏ជាទម្រង់មួយ ដែលបានជួយឲ្យ ប្រជាជនកម្ពុជាចាប់ផ្តើមអាជីវកម្មខ្នាតតូច ក្នុងនាមជាភ្នាក់ងារវីង ។ ភ្នាក់ងារវីង មិនត្រឹមតែជួយសម្រួល សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យមានកំណើន អាជីវកម្មខា្នតតូច ក៏ដូចជាការបង្កើនសហគ្រិនបន្ថែមទៀត ជួយកាត់បន្ថយភាពក្រីក្រប្រជាជនកម្ពុជា និងការជះឥទ្ធិពលដ៏ល្អមួយមកដល់សេដ្ឋកិច្ច កម្ពុជា៕អត្ថបទ៖ លោក ហ៊ន សុភ័ក្រ 




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation