ទិវាយោហ្គាអន្តរជាតិលើកទីបួន គ្រោងធ្វើឡើងនៅខេត្តរាជធានីចំនួន ៤
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ទិវាយោហ្គាអន្តរជាតិលើកទីបួននាស្ថានទូតឥណ្ឌា លោកជំទាវ ម៉ានីកា ចេន ឯកអគ្គរដ្ឋទូតឥណ្ឌា បានមានប្រសាសន៍ថា យោហ្គា គឺជាការអនុវត្ត កាយ វិញ្ញាណ បែបបុរាណដែលជាប់ពាក់ព័ន្ធទៅនឹងការធ្វើសមាធិ និងការផ្តោតទៅលើចលនានៃការដកដង្ហើមចេញនិងចូល ដែលមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌាតាំងពី ៥០០០ឆ្នាំមកហើយ ។

លោកជំទាវ ម៉ានីកា ចេន បន្តថា ការអនុវត្តលំហាត់ប្រាណបែបសមាធិ នេះ ក៏ធ្លាប់បានរៀបចំដោយជោគជ័យចំនួន បីដងរួចហើយ នៅកម្ពុជា រាប់ចាប់ពីឆ្នាំ ២០១៥ មក ហើយសម្រាបឆ្នាំ ២០១៨ នេះ ជាឆ្នាំទី៤ កម្មវិធីនេះ ក៏មានការសហការ ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជននិងកីឡា ជាមួយនឹងការគ្រោងធ្វើនៅទីតាំងចំនួន៤ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍យោហ្គា គ្រោងរៀបចំធ្វើនៅម៉ោង ៧ ព្រឹកនាថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ដោយធ្វើឡើងនៅពហុកីឡាដ្ឋានអូឡាំពិចសម្រាប់អ្នកនៅរាជធានីភ្នំពេញ និងធ្វើឡើងនៅឆ្នេរសុខា សម្រាប់អ្នកខេត្តព្រះសីហនុ។ ចំនែកឯថ្ងៃអាទិត្យ ទី ១៧ ខែមិថុនា នៅខេត្តសៀមរាប ទល់មុខប្រាសាទអង្គរវត្ត និង នៅបាត់ដំបង នៅមុខសាលាខេត្ត។

សូមជំរាបដែរថា សម្រាប់ព្រឹត្តិការណ៍យោហ្គាទាំង៤ទីតាំងនេះនឹងត្រូវបើកជូនជាសាធារណៈ និងសេរី ហើយអ្នកចូលរួមអាចចុះឈ្មោះ តាមអនឡាញចាប់ពីថ្ងៃទី ៦ ខែមិថុនានេះតទៅ ដើម្បីទទួលបានអាវយឺតយោហ្គាដោយឥតគិតថ្លៃ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation