សមសម្តេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទី​ អញ្ជេីញគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះធម្មលិខិត​ កិត្តិបណ្ឌិត​ លាស់​ ឡាយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍​ ទី០២ ខែវិច្ឆិកា​ ឆ្នាំ​២០១៩នេះ​ សម្តេចក្រឡាហោម​ ស​ ខេង​ នាយករដ្ឋមន្ត្រីស្តីទី​ អញ្ជេីញគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះធម្មលិខិត​ កិត្តិបណ្ឌិត​ លាស់​ ឡាយ​ សម្ដេចព្រះសង្ឃនាយករងទី១​ ព្រះប្រធានថេរសភា​ នៃពុទ្ធសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា​ ព្រះចៅអធិការវត្តសន្សំកុសល​ នៅវត្តសន្សំកុសល​ ។

សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ ព្រះវស្សា។

សម្តេចព្រះធម្មលិខិត លាស់ ឡាយ ប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ក្នុងពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ្រឹស្គសករាជ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្ត កណ្តាល។ បិតាមាន ល័ក្ខ លាស់ ហៅអាចារ្យលាក់ និងមាតានាម ស៊ូ អ៊ុច មានបងប្អូនចំនួន១០នាក់ ប្រុស៧នាក់ ស្រី៣នាក់ សម្តេចជាបុត្រទី៥ នៅក្នុងគ្រួសារ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation