ពីថ្ងៃទី០៣ មេសា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៏ថា ចាប់ពីថ្ងៃទី០៣ មេសា គឺនឹងមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេសកម្ពុជា។

សម្តេចតេជោ លើកឡើងថា អ្នកវិភាគមួយចំនួនចាំតែរិះគន់ មើលមកសម្តេច ក្នុងកែវភ្នែកអាក្រក់ ដូចជា ចោទថា សម្តេចហ៊ុន សែន ធ្វើអោយខ្វះខាតទឹក និងអគ្គិសនី ដើម្បីធ្វើវារីអគ្គិសនី។

សម្តេចតេជោ បានលើកឡើងថា អ្នកវិភាគទាំងនោះសមអោយផ្ទះពួកគេដុតច្រលឡុស។

ពាក់ព័ន្ឋនឹងរឿងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៏បន្តថា ពលរដ្ឋកម្ពុជាគួរនាំគ្នាដើម្បីបន្តការអភិវឌ្ឍ និងរីកចំរើនជាបន្តទៅមុខទៀត។ការដឹកនាំគឺលំបាកណាស់គិតគូរគ្រប់បែបយ៉ាង ទាក់ទងបញ្ហាការប្រែប្រួលអាកាសធាតុដើម្បិដោះស្រាយបញ្ហាកើតឡើងផ្សេងៗដូចជាពេលខ្វះខាតទឹកត្រូវដោះស្រាយយ៉ាងម៉េច ការជួបបញ្ហាខ្វះអគ្គិសនីត្រូវដោះស្រាយយ៉ាងម៉េច មិនមែនងាយស្រួលនោះទេ៕ដោយ៖ហ៊ន សុភ័ក្រ្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation