កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនៅព្រឹកនេះ ចាប់ផ្តើមចល័ត និងបើកការហ្វឹកហាត់រួមគ្នា ដើម្បីបង្កើនការរក្សាសន្តិសុខ នៅខេត្តជាប់ព្រំដែនថៃ
| ព័ត៌មានជាតិ
SHARE

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កងកម្លាំងទាំង៣ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមបើកការហ្វឹកហាត់រួមគ្នា ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។

ការហ្វឹកហាត់នេះ មានការចល័តកម្លាំងទ័ពចេញពីទីបញ្ជាការដ្ឋានទិសទី១ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅស្នងការដ្ឋាននគរបាលខេត្តផងដែរ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

ជាមួយការចល័តកម្លាំង ដើម្បីហ្វឹកហាត់នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ កុំមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពេលមានការចល័តកម្លាំង៕អត្ថបទ ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation