សម្តេចតេជោ រំលឹកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គិភ័យ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែនបានបញ្ជាក់នៅលើទំព័រហ្វេបុកផ្លូវការថា ថ្ងៃទី ១ មេសា នេះគឺប៉ះចំថ្ងៃសែនឆេងម៉េង របស់បងប្អូនខ្មែរ-ចិន។
ជាមួយនឹងពិធីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយដោយអគ្គីភ័យ ដែលរដូវកាលនេះជារដូវកាល សែនឆេងម៉េងផង ហើយពិធីចូលឆ្នាំខ្មែរ ក៏នឹងមកដល់នៅពេលឆាប់ៗខាងមុខនេះទៀត។

សម្តេចតេជោបានបញ្ជាក់ទាំងស្រុងយ៉ាងដូច្នេះថា៖« ចំពោះការដុតធូប, ដុតទៀន, ដុតក្រដាស់ និងដុតរបស់របរផ្សេងៗសម្រាប់ សែន សូមមានការប្រុង ប្រយ័ត្នខ្ពស់។ មុននឹងដើរចេញ គឺត្រូវពន្លត់ និងពិនិត្យអោយបានច្បាស់លាស់ ជៀសវាងការឆាបឆេះ ដែលបង្កជាអគ្គីភ័យធំ។

ព្រោះក្នុងរយៈពេលចុងក្រោយនេះ មានអគ្គីភ័យបានឆាប់ឆេះនៅកន្លែងមួយចំនួន ដែលបណ្តាលមកពី ផ្ទុះសេខ្សែភ្លើង ដែលខាងអគ្គីសនីកម្ពុជាត្រូវតែយកចិត្តទុកដាក់អោយមែនទែន និងម្ខាងទៀងបង្កឡើងដោយការដុតធូប, ដុតទៀន, ដុតក្រដាស់សែន… ដែលបានកើតឡើងដោយសារតែការធ្វេសប្រហែស៕»៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation