ក្រសួងអប់រំ សហការជាមួយអង្គការមិនមែនរដ្ឋាភិបាលបណ្តុះបណ្តាលសិល្បៈនិងមុខវិជ្ជាផ្សេងៗ
| ព័ត៌មានជាតិ
SHARE

ក្នុងស្មារតីលើកកម្ពស់ការអប់រំ សម្រាប់ជនជនខ្សោយសតិបញ្ញានិងអូទីស៊ឹម ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលអនុវត្តកម្មវិធីទ្រទ្រង់វិស័យនេះ បានបង្កើតថ្នាក់អប់រំពិសេស ដោយបានបញ្ចូលនូវកម្មវិធីសិក្សាជាច្រើនដូចជា៖ កម្មវិធីកីឡា កម្មវិធីបណ្តុះបណ្តាលសិល្បៈ ព្រមទាំងកម្មវិធីវិជ្ជាជីវៈជាច្រើនទៀត។

ឈរលើមូលដ្ឋានលើកស្ទួយការអប់រំនៅកម្ពុជា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ គោលនយោបាយស្តីពីការអប់រំបរិយាប័ន្ន ត្រូវបានរៀបចំដាក់ឲ្យអនុវត្តដោយក្រសួងអប់រំ យុវជន និង កីឡា ក្នុងគោលបំណងផ្តល់ការអប់រំដល់ជនស្ថិតក្នុងតម្រូវការពិសេស ឱ្យទទួលបាននូវ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាពេញលេញ ដើម្បីក្លាយខ្លួនជាសមាជិកសកម្ម និងអាចរស់នៅក្នុងសង្គមដោយគ្មានការរើសអើង ព្រមទាំងប្រកបដោយភាពសុខដុមរមនា។

នេះជាការលើកឡើងរបស់ ឯកឧត្តម ឯមចន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា ក្នុងសិក្ខាសាលាស្តីពីអនុសាសន៏នានា លើគោលនយោបាយនិងប្រមូលទិន្នន័យដល់ជនដែលមានអូទីហ្សឹមលើកដំបូងនៅកម្ពុជា នាព្រឹកថ្ងៃទីថ្ងៃទី០១មេសាឆ្នាំ២០១៩។

ដោយឡែកលោកប្រធាបអង្គការធ្វើការទៅការងារជនពិការអូទីហ្សឹម ថ្លែងថា លោកមានសាលាបង្រៀនជនពិការភាពចំនួន៥ ដែលកំពុងដំណើរការ តែអ្វីដែលជាបញ្ហាប្រឈមគឺខ្វះគ្រូបង្រៀន ។

សូមបញ្ជាក់ថា៖ តាំងពីឆ្នាំ២០០៨-២០១៨ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានអនុវត្តនូវគោលនយោបាយស្តីពី ការអប់រំកុមារពិការ ធានាចំពោះកុមារនិងយុវជនកម្ពុជាទាំងអស់ទទួលបានឱកាសស្មើៗគ្នា ក្នុងការទទួលបានការអប់រំកម្រិតមូលដ្ឋានទាំងក្នុង និងក្រៅ ប្រព័ន្ធ ដោយមិនប្រកាន់កម្រិតជីវភាព ភេទ ភូមិសាស្ត្រ កាយសម្បទា និងជនជាតិឡើយ។ ជាក់ស្តែង ក្នុងឆ្នាំសិក្សា២០១៧-២០១៨ កុមារ និងយុវជន មានពិការភាព ចំនួន៥៤,៨៣៨នាក់ ស្រី ២២,៦២១ នាក់បានចូលរៀន៕អត្ថបទ៖ គង់់ វណ្ណៈ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation