រយៈពេល១០ខែមកនេះ កម្ពុជាទទួលចំណូលជាង៨០លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
| ព័ត៌មានជាតិ
SHARE

រយៈពេល១០ខែឆ្នាំនេះ គ្រឹះស្ថានអង្គរកម្ពុជា ទទួលចំណូលជាង៨០លានដុល្លារ ពីការលក់សំបុត្រចូលទស្សនា ប្រាសាទអង្គរវត្ត ក្នុងនោះ ថវិកាជាង៣.៦លានដុល្លារ ត្រូវឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា។

ប័ណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ។ ទី១ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។ ទី២ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
ទី៣ប្រភេទប័ណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ។

សូមជម្រាបថា ក្នុងរយៈពេល១០ខែឆ្នាំនេះ ភ្ញៀវទេសចរបរទេស១,៨០៤,០០៧នាក់ បានទិញប័ណ្ណចូលទស្សនាអង្គរ ធ្លាក់ចុះ ១៣.៦៩%។ ចំណូលដែលទទួលបានជាង៨០លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៣,៦០៨,០១៤ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation