សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យថ្នាក់ដឹកនាំអង្គភាពកីឡានគរបាលជាតិកម្ពុជាខិតខំហ្វឹកហាត់ បង្កើនសមត្ថភាព ចំណេះដឹង និងបច្ចេកទេសក្នុងការប្រកួត ដើម្បីនាំយកជ័យលាភីជូនជាតិមាតុភូមិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបានទៅចូលរួមប្រកួតដណ្តើមជើងឯកនគរបាលពិភពលោក លើកទី១៨ ឆ្នាំ២០១៩ នៅសាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងនៅក្នុងពិធីសំណេះសំណាលនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានអង្គភាពកីឡាគរបាលជាតិកម្ពុជា បានជំរុញឲ្យថ្នាក់ដឹកនាំអង្គភាពកីឡា នគរបាលជាតិកម្ពុជាតត្រូវបង្កើនការ ខិតខំហ្វឹកហាត់ បង្កើនសមត្ថភាព ចំណេះដឹង និងបច្ចេកទេស ដល់ក្រុមកីឡាករ កីឡាការិនី ដែលត្រូវចេញទៅចូលរួមក្នុងការប្រកួតនៅក្រៅប្រទេសដើម្បីនាំយក ជ័យលាភី ជូនជាតិមាតុភូមិនិងជាបូរណភាពជាតិ និងដើម្បីរក្សានូវទឹកចិត្តគាំទ្រពីសំណាក់សប្បុរសជន ដែលតែងតែឧបត្ថម្ភដល់វិស័យកីឡានៅក្នុងអង្គភាពកីឡានគរបាលជាតិកម្ពុជា។

នៅក្នុងពិធីនេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានចូលរួមអបអរសារទរចំពោះកីឡាករ លើវិញ្ញាសាមួយចំនួនដែរចេញទៅប្រកួតនៅក្រៅប្រទេសទទួលបានមេដៃមាស មេដៃប្រាក់ និងមេដៃសំរឹទ្ធ មកជូនជាតិមាតុភូមិ ជាការឆ្លើយតបនៅការអបអរនេះសម្តេចក៏មាន ប្រាក់រង្វាន់ លើកទឹកចិត្តទៅដល់ក្រុមកីឡាកដែលទទួលបានមេដៃមាស មេដៃប្រាក់ និងមេដៃសំរឹទ្ធ ផងដែរ ហើយសម្តេចក៏បានលើកឡើងដែរថាចំពោះកីឡាបាល់ទាត់នៃអង្គភាពនគរបាលជាតិកម្ពុជានៅមានការកម្រិតខ្សោយនៅឡើយ សម្តេចក៏បាន ជំរុញឲ្យថ្នាក់ដឹកនាំអង្គភាពកីឡានគរបាលជាតិកម្ពុជា ត្រូវរកគ្រូបង្វឹកផ្នែកកីឡាបាល់ទាត់ដែលល្អ ដើម្បីយកមកហ្វឹកហាត់លើកកម្ពស់គុណភាព បច្ចេកទេសរបស់កីឡាករផ្នែកបាល់ទាត់នេះ ឲ្យមានចំណេះដឹង និងបច្ចេកទេសក្នុងការប្រកួត ដើម្បីទទួលបានមេដៃជូនជាតិមាតុភូមិ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៨-៩ ខែសីហា អត្តពលិកនគរបាលជាតិ ៩៦រូប ក្នុងនោះ មានកីឡា១៣ប្រភេទ បានចូលរួមការប្រកួត ដណ្តើមជើងឯក លើកទី១៨ នៅខេត្តCheng Du ប្រទេសចិន។ ប្រភេទកីឡា រួមមាន ៖ កីឡាប្រណាំងទូកនាគ ,វាយកូនឃ្លីលើតុ ,ហែល ទឹក ,ចំបាប់ /កាច់ដៃ ,ការ៉ាតេ ,យូដូ ,ជូជិតស៊ូ ,អត្តពលកម្ម ,តេក្វាន់ដូ ,ទ្រីយ៉ាត្លុង ,វាយសី ,ចំបាប់ និងបាល់ឱប។


ជាលទ្ធផល កីឡាករ-កីឡាការិនី នគរបាលកម្ពុជា ទទួលបានមេដាយ ចំនួន៤៦គ្រឿង ក្នុងនោះ មេដាយមាស១៨ ,ប្រាក់១៧ និងសំរឹទ្ធ១១។


សូមរំលឹកថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ទាំង៩៦រូប ដែលបានចេញទៅប្រកួតនៅចិន ទទួលបានការឧបត្ថម្ភ ថ្លៃសំបុត្រយន្តហោះពី សម្តេចក្រឡាហោម ស ខេង ហើយថ្លៃស្នាក់នៅ និងអាហារ គឺចិនជាអ្នកចេញ៕ដោយ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation