ព័ត៌មានជាតិ

ទីបំផុតរកឃើញសាកសពស្ត្រីជនជាតិអង់គ្លេសដែលបានបាត់ខ្លួននៅកោះរ៉ុងហើយ!

image

ក្រុងកោះរ៉ុង៖ ស្ត្រីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនកាលពីថ្ងៃទី 24 ខែតុលាឆ្នាំ 2019 កន្លងមកនេះ មកដល់បច្ចុប្បន្ន ត្រូវបានរកឃើញសាកសពហើយ ដោយកម្លាំង ទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា របស់លោកឧកញ៉ា ទៀ វិចិត្រ បានប្រទះឃើញសាកសពស្រ្ដីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge រូបនេះ អណ្ដែត នៅលើផ្ទៃសមុទ្រនៅចំណុច( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ។

ជុំវិញការរកឃើញសាកសពជន ជាតិអង់គ្លេសដែលបានបាត់ខ្លួននេះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថាបច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងដឹកសាកសពយកមក ក្រុងព្រះសីហនុ ហើយក្រុមការងារបច្ចេកទេសនិងធ្វើកោសល្យវិច័យដើម្បីរកអំពីមូលហេតុថា តើករណីបាត់ខ្លួនរហូតដល់ស្លាប់បាត់បង់ជីវិត នេះតើមកពីមូលហេតុអ្វី ។ ចំពោះការតាមស្វែងរក បានប្រទះឃើញសាកសពស្ត្រីរងគ្រោះអណ្តែតនៅលើលំហសមុទ្រក្នុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីក្រុងកោះរ៉ុងប្រមាណជាង៤០ម៉ាយ នារសៀលថ្ងៃ៣១តុលា២០១៩នេះ៕ដោយ៖ប៉ៃ សុឃីម