ព្រះមហាក្សត្រកម្ពុជា កោតសរសើររដ្ឋសភាថា បានយកចិត្តទុកដាក់ ការពារសន្តិភាពជូនពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ក្នុងឱកាស បើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី២នៅថ្ងៃទី ១ខែមេសាឆ្នាំ២០១៩ ព្រះមហាក្សត្រកម្ពុជា បានផ្ញើរព្រះរាជសារ កោតសរសើររដ្ឋសភាថា បានយកចិត្តទុកដាក់ ការពារសន្តិភាពជូនពលរដ្ឋ។

នៅក្នុងព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី បញ្ជាក់ថា ក្នុងរយៈកាលកន្លងមកនេះ រដ្ឋសភាបានយកចិត្តទុកដាក់ សហ ការជាមួយរាជរដ្ឋាភិបាលធានាការពារសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាព សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋគ្រប់ ទិសទីក្នុងផ្ទៃប្រទេសនិងប្រឹង ប្រែងបន្តអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមគ្រប់វិស័យ។

នៅក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី បានកោតសរសើរនិងថ្លែង អំណរគុណ ដ៏ជ្រោលជ្រៅបំផុតចំពោះសម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភា។

ការខិតខំប្រឹងប្រែងរបស់សម្តេច ឯកឧត្តមនិងលោកជំទាវ សមា ជិក សមាជិកា នៃរដ្ឋសភាគ្រប់រូប គឺជាសកម្មភាពបំរើប្រជា ពលរដ្ឋ ដែលភារកិច្ចនេះរួមមានការអញ្ជើញយ៉ាងសកម្មចុះសួរសុខ ទុក្ខ ជួយដោះស្រាយបញ្ហាប្រជា រាស្ត្រជាម្ចាស់ ឆ្នោត នៅតាមមូលដ្ឋាន ព្រមទាំងទទួល យកនូវរាល់បញ្ហាកង្វល់និងបញ្ហាប្រឈមនានា មកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរិៈរកវិធាន ការដោះស្រាយជាបន្ទាន់ រាល់បញ្ហាទាំងឡាយនោះ៕អត្ថបទ៖ វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation