អ៊ីរ៉ង់ ប្រកាសថា អាមេរិកកំពុងកកូរភាពចលាចល នៅអ៊ីរ៉ាក់ និងលីបង់
| ព័ត៌មានអន្តរជាតិ
SHARE

ទូរទស្សន៍អ៊ីរ៉ង់ចុះផ្សាយថា អ៊ីរ៉ង់ចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងតំបន់របស់ខ្លួន ដែលបានបង្កឲ្យមានការតវ៉ា ប្រឆាំងនៅអ៊ីរ៉ាក់-លីបង់។

ប្រទេសអ៊ីរ៉ង់ បាននៅស្ងៀមស្ងាត់បំផុត ចំពោះការតវ៉ារហូតដល់ មេដឹកនាំកំពូល អាយ៉ាប៉ូឡាឡា អាលីខាមេនី បានចោទប្រកាន់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ថា បានបង្កភាពវឹកវរនៅអ៊ីរ៉ាក់ និងលីបង់។

លោកខាមេនី និយាយ នៅឯបណ្ឌិតសភាផ្នែកការពារអាកាសអ៊ីរ៉ង់ខាតអាល់ - អាបៀថា សេវាកម្មស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក និងលោកខាងលិច កំពុងធ្វើឱ្យមានភាពវឹកវរ នៅក្នុងតំបន់។

លោកជំរុញឱ្យប្រទេសអ៊ីរ៉ាក់ និងលីបង់ ផ្តល់អាទិភាព ដល់សន្តិសុខជាតិ និងគោរពច្បាប់ ស្របពេលដែលលោកនិយាយថា ការទាមទាររបស់ក្រុមបាតុករ គឺត្រឹមត្រូវ។

ទន្ទឹមនឹងនោះ ការតវ៉ានៅអ៊ីរ៉ាក់ បានវាយប្រហារ និងដុតការិយាល័យ របស់គណបក្សនយោបាយ និងកងជីវពល ដែលគាំទ្រដោយរដ្ឋាភិបាល និងការចងសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation