សម្តេចតេជោ បានបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់រៀលវ៉េ នៅតែមានសិទ្ធិបន្តវិនិយោគ លើវិស័យផ្លូវដែក រហូត​មានកិច្ចព្រមព្រៀងថ្មី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នេះ បានប្រកាសថា នៅពេលណាដែល កិច្ចព្រមព្រៀងថ្មីណាមួយ មិនទាន់បានធ្វើឡើង ក្រុមហ៊ុនរ៉ូយ៉ាល់រៀលវ៉េ ដែលវិនិយោគលើផ្លូវដែកនៅកម្ពុជា នៅតែមានសិទ្ធិវិនិយោគបន្តទៀត។

សម្តេចបានមានប្រសាសន៍បន្តថា កម្ពុជាកំពុងមានទិសដៅ ឆ្ពោះទៅការធ្វើកំណែទម្រង់ និងទំនើបកម្មផ្លូវដែក ដោយមិនត្រឹមតែ ធ្វើការដឹកជញ្ជូន១ទិសនោះទេ គឺ២ទិស។ សម្តេចតេជោ បានបន្ថែមទៀតថា នៅពេលដែលដាក់ដេញថ្លៃជាថ្មី, ក្រុមហ៊ុនរ៉ូយ៉ាល់រៀលវ៉េ ក៏អាចចូលរួមបានដែរ ប៉ុន្តែមិនអនុញ្ញាតឲ្យ គ្រប់គ្រងតែម្នាក់ឯងឡើយ ដោយត្រូវតែមានការចូលរួម ពីសំណាក់ក្រុមហ៊ុនមួយទៀត ធ្វើជាដៃគូ ដើម្បីឲ្យទុនវិនិយោគកាន់តែធំ។

ការលើកឡើងរបស់សម្តេច បានធ្វើឡើង ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់២០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

គួរជម្រាបថា ក្នុងវេទិកា រដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៨ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា, សម្តេចតេជោ បានប្រកាសបញ្ចប់សិទ្ធិវិនិយោគ របស់ក្រុមហ៊ុនរ៉ូយ៉ាល់រៀលវ៉េ ដោយទុកឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន។ ប៉ុន្តែនៅព្រឹកនេះ សម្តេចបានបញ្ជាក់ថា ការប្រកាសបញ្ចប់ភ្លាមៗនេះ នាំទៅមានវិបត្តិផ្លូវដែកនៅកម្ពុជា។ ក្នុងន័យនេះ សម្តេចបានប្រកាស ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនរ៉ូយ៉ាល់រៀលវ៉េ បន្តវិនិយោគរហូតទាល់តែមានកិច្ចព្រមព្រៀងថ្មី៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation