នគរបាលសេដ្ឋកិច្ចឆែកឆេរ យានដ្ឋានមួយកន្លែងនៅខណ្ឌឬស្សីកែវ រកឃើញរថយន្ត១០គ្រឿង តម្លើងខុសបទដ្ឋានបច្ចេកទេស
| ព័ត៌មានជាតិ
SHARE

កំលាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង លោក ហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ ចុះត្រួតពិនិត្យយានដ្ឋានកាត់តតម្លើងរថយន្ត ខុសបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់ នៅចំណុចយាន្តដ្ឋានគ្មានលេខ ផ្លូវ598 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យឆែកឆេរ រកឃើញរថយន្តចំនួន10គ្រឿង ក្នុងនោះរថយន្តតម្លើងរួច05គ្រឿង(ម៉ាក lexus 03គ្រឿង, camry hybrigde 01គ្រឿង និង highlander 01គ្រឿង) និងចំនួន 05គ្រឿងទៀតកំពុងតម្លេីងពំុទាន់រួច (ម៉ាកlexus 02 គ្រឿង ,camry hybrigde 01គ្រឿង និងpruis 02គ្រឿង)

ព្រះរាជអាជ្ញា បានសម្រេចផ្អាកសកម្មភាពអាជីវកម្មខាងលើ និងបានសួរនាំមេការឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ 24 ឆ្នាំ ជនជាតិខ្មែរ៕

អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation