អភិបាលខេត្តកណ្ដាល៖មន្ត្រីរាជការខេត្តកណ្ដាលត្រូវខិតខំអនុវត្តតួនាទីនិងត្រៀមឆ្លើយតបសភាពសភាពការណ៍ថ្មីៗ
| ព័ត៌មានជាតិ
SHARE

កណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពសភាពការណ៍ថ្មីៗនៅកម្ពុជា ជូនដល់មន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចជាង៥០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានជុំរុញ ឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួម ទប់ស្កាត់បដិវត្តន៍ពណ៌ដែលកើតចេញពីក្រុម ឧទ្ទាមក្រៅច្បាប់ដែលមានបំណងប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ពិសេស កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណសំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជោគជ័យថែមទៀត។

​ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានក្រើនរំលឹក​ដល់មន្ដ្រី​រាជការ ទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់​ពង្រឹងសមត្ថភាព​ការ​ងារ ព្រមទាំងចូលរួមថែរក្សាសន្តិសុខ ស្ថិរភាពសង្គមជូន​ប្រជា​ពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។

 ឯកឧត្តមអភិបាលក៏បានជំរុញ ដល់មន្ត្រីរាជការ  កម្លាំងប្រដាប់អាវុធ  ត្រូវផ្សព្វផ្សាយ ណែនាំដល់ប្រជាជនទាំងអស់កុំចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់  ដែលប្រើប្រាស់ឧបាយកលគ្រប់រូបភាព ក្នុងបំណងវិ់លត្រឡប់ចូលស្រុក ដើម្បីធ្វើចលនាបដិវត្តន៍ពណ៌  និងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរំខានភាពសុខសាន្ត របស់ប្រជាជនយើង នៅថ្ងៃទី ៩វិច្ឆិកា  ឆ្នាំ២០១៩ ខាងមុខនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំ​ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍​ណែ​នាំរបស់ថ្នាក់ដឹកនាំដែលបានដាក់ឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាព​ខ្ពស់ លើមូលដ្ឋាន នៃការរក្សាការពារសុខ សន្តិភាព ស្ថិរភាព និងសុវត្ថិភាពក្នុងសង្គម ការពង្រឹងកិច្ចដំណើរការ​នៃលទ្ធិប្រជា​ធិបតេយ្យ ។ ហើយមន្រ្តីទាំងអស់ត្រូវ ចូល​រួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តគោលនយោ​បាយ​ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស​នានានៅតាមមូលដ្ឋាន សំដៅរួមគ្នាថែរក្សាសុខ សុវត្ថិភាពនៅ​តាម​មូល​ដ្ឋានភូមិ ឃុំ រៀងៗខ្លួន។ ឯកឧត្តមបានបញ្ជាក់ថា ការចូលរួមរបស់បង​ប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការថែរក្សាការពារសុខ សន្តិភាព ស្ថិរភាពសណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម គឺបានបង្ហាញអំពី​ស្មារ​តី​​ស្នេហាជាតិយ៉ាងពិតប្រាកដ ដែលជាមូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់​តែ​សម្បូរសប្បាយជាបន្តទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation