គម្រោងអាទិភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២០ មាន ៦៦គម្រោង ចំណាយថវិកាជិត១០ម៉ឺនលានរៀល
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន  អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ គណ:កម្មការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ពន្ធនានា នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។ 

 តាមរបាយការណ៍ របស់ទីចាត់ការវិនិ យោគសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងអាទិភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២០ មាន ៦៦គម្រោង ចំណាយថវិកា ៩៧.៦០៨.៦៣២.០០០រៀល ក្នុងនោះមានដូចជា ការជួសជុលផ្លូវបេតុង .ការស្តារលូ .ស្ពាន. មត្តេយ្យសហគមន៍. ជួស ជុលអគាររដ្ឋបាលសាលាខេត្តព្រះសីហនុ. ជួសជុលភ្លើងស្តុប ភ្លើងបំភ្លឺផ្លូវ និងពង្រីកសួនច្បារក្នុងក្រុងព្រះសីហនុ ជាដើម ។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ណែនាំឱ្យក្រុម ការងារបច្ចេកទេស សិក្សាឡើងវិញគម្រោងជួសជុលផ្លូវក្នុងក្រុងព្រះសីហនុទាំង ៦៦គម្រោងខាងលើ ក្នុងនោះពាក់ព័ន្ធលូទឹកភ្លៀង និងលូទឹកស្អុយ លូកាត់ទទឹងផ្លូវ លូរតាមបណ្តោយផ្លូវឱ្យបានច្បាស់លាស់ ។ ម្យ៉ាងទៀតផ្លូវបេតុងមានទទឹង ១០ម៉ែត្រ ចាក់បេតុងកម្ពស់ ០.២៥ម៉ែត្រ ដោយឡែកផ្លូវដែលមានទទឹងក្រោម ១០ម៉ែត្រ ចាក់បេតុងកម្ពស់ ០.២០ម៉ែត្រ ។ ការជួសជុលផ្លូវរួចរាល់ មិនអនុញ្ញាតឱ្យធ្វើការកាត់ផ្លូវ ដាក់លូកាត់ទទឹងផ្លូវបន្តទៀតទេ ម្យ៉ាងទៀតគណ: កម្មការបច្ចេកទេស ត្រូវសិក្សាគម្រោងផ្លូវទាំងអស់ក្នុងក្រុងព្រះសីហនុ ថាតើមានប៉ុន្មានខ្សែ ប្រវែងប៉ុន្មាន ដើម្បីយើងមានទិន្នន័យច្បាស់លាស់ចងក្រងជាឯកសារ ។ 

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែ នាំដល់មន្ត្រីជំនាញ អំពីការជួសជុលផ្លូវបេតុងក្នុងសង្កាត់លេខ១ ខាងលើផ្លូវជាតិលេខ៤ (តំបន់ក្បាលឆាយ) ទុកពេលឱ្យក្រុមការងារបច្ចេកទេសចុះសិក្សា ដើម្បីកំណត់តំបន់ប្រើប្រាស់ទឹកស្អាត និងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ ។ ដោយបង្វែមកជួសជុលផ្លូវបេតុងក្នុងសង្កាត់លេខ ២.៣.៤ ជំនួសវិញ ។ យើងនឹងដាក់ស្មើសុំសេចក្តីសម្រេចពីក្រុមប្រឹក្សាខេត្ត ក៏ដូចក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធ្វើអនុលោមភាពបើកការដ្ឋានសាងសង់នាពេលខាង មុខ ឆ្លើយតបទៅនឹងការអភិវឌ្ឍហេដ្ឋារច នាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុ ឱ្យមានសោភណភាព បរិស្ថានល្អ នាពេលខាងមុខ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation