អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឲ្យអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធានាសន្តិសុខសណ្តាប់ធ្នាបជូនពលរដ្ឋឲ្យបានល្អក្នុងឱកាសបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានកម្លាំងសមត្ថកិច្ចសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឲ្យបានល្អ នៅក្នុងឱកាសនៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនាពេលខាងមុខនេះ។  

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី៣០ ខែតុលា ឆ្នំា២០១៩ នៅសាលប្រជុំខេត្តកំពង់ឆ្នាំងដោយការចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី ចៅសង្កាត់ មេឃុំទាំង៧០ សរុបចំនួន១៦៧នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿនបានមានប្រសាសន៍បន្តថាៈ ការការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងឱកាសបុណ្យ ជាបញ្ហាត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការទប់ស្កាត់ អោយបាននូវរាល់បទល្មើសនានាដូចជាបញ្ហក្មេងទំនើង លួច ឆក់ សណ្តាប់ធ្នាប់ ចរាចរណ៍ ជាពិសេសទប់ស្កាត់ពួកជនអគតិដែលបង្កបញ្ហាក្នុងមូលដ្ឋាន ដោយត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ក្នុងឱកាសបុណ្យខាងមុខនេះអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ។   

ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវតែមានការរៀបចំឲ្យប្រជាពលរដ្ឋ លេងកម្សាន្ត នៅតាមទីអារាម ទៅតាមទំនៀមទម្លាប់ប្រពៃណី នៃពិធីបុណ្យអកអំបុកសំពះព្រះខែនេះឲ្យបានល្អ ដោយបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋផងដែរ ។ 

ពាក់ព័ន្ធនឹងកិច្ចការពាសន្តិសុខក្នុងឱកាសបុណ្យអុំទូក អកអំបុកសំពះព្រះខែនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ រហូតមកដល់ពេលនេះ កម្លាំងនគរបាលគ្រប់មូលដ្ឋានបានត្រៀមរៀបចំជាស្រេច ក្នុងចេញល្បាតត្រួតពិនិត្យនៅតាមមូលដ្ឋានទីប្រជុំជន ពិសេសកន្លែងដែលងាយរងគ្រោះ និង ត្រៀមអន្តរាគមន៍លើ២៤ម៉ោងសម្រាប់ជួយប្រជាពលរដ្ឋធ្វើយ៉ាងឲ្យនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងទទួលបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយសុខសុវត្ថិភាពល្អ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation