សង្ក្រាន្តវិទ្យាល័យកោះសូទិន ស្វាគមន៍ពិធីបុណ្យចូលឆ្នាំខ្មែរ និងអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចរនិងសំអាតបរិស្ថាន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ខាងមុខនេះសង្កេតឃើញថានៅតាមមូលដ្ឋាន គ្រឹះស្ថានសិក្សា សាលារៀន វត្តអារាមជាដើមបានចាប់ផ្តើមរៀបចំនូវព្រឹត្តការណ៍សង្ក្រាន្តរៀងៗខ្លួន ក្នុងនោះស្ថិតនៅវិទ្យាល័យកោះសូទិន ក្នុងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមក៏បានរៀបចំនូវព្រឹត្តការណ៍សង្ក្រាន្តវិទ្យាល័យកោះសូទិនដោយមានការចូលរួមពីអជ្ញាធរពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា រួមទាំងលោកគ្រូអ្នកគ្រូ និងសិស្សជាង៤០០នាក់ ដោយមានពាក់ឯកសណ្ឋានសួស្តីឆ្នាំថ្មី សង្ក្រាន្តវិទ្យាល័យកោះសូទិន។

បើតាមគណៈគ្រប់គ្រងវិទ្យាល័យកោះសូទិនបានបញ្ជាក់ថាការរៀបចំសង្ក្រាន្តនាឱកាសនេះ គឺដើម្បីរក្សាទំនាមទំលាប់វប្បធម៌ប្រពៃណីណីខ្មែរ និងបំផុសអោយសិស្សានុសិស្សទាំងអស់បានដឹងពីល្បែងប្រជាប្រិយដូចជាទាញព្រាត់ បោះអង្គុញ ចោលឈូង វាយក្អម ល្ខោនយីកា និងក្បាច់រាំផ្សេងៗ ជាងនេះទៅទៀតគឺបង្ហាញពីការសាមគ្គីភាពរវាងលោកអ្នកគ្រូ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស ហើយនេះជាឆ្នាំទីមួយដែលបានប្រារព្ធនូវសង្ក្រាន្តវិទ្យាល័យកោះសូទិនដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ខាងមុខនេះ។

លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលាក៏បានសំដែងនូវទឹកចិត្តរីករាយដែលបានស្វែងយល់បន្ថែមទៀតអំពី វប្បធម៌ប្រពៃណីជាតិខ្មែរ និងល្បែងប្រជាប្រិយផ្សេងៗ និងបានសំណូមពរទៅដល់អាណាព្យាបាលសិស្ស ក៏ដូចសិស្សានុសិស្សទាំងអស់ សូមជួយថែក្សាវប្បធម៌ប្រពៃណីខ្មែរដែលដូនតាបន្សល់ទុកនៅអោយពួកយើង។ ហើយទាំងមុននិងអំឡុងពេល និងក្រោយពេលពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះសិស្សានុសិស្ស លោកគ្រូអ្នកគ្រូក៏បានអំពាវនាវ និងសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នក្នុងការធ្វើដំណើរតាមផ្លូវ បើកបរដោយចេះអធ្យាស្រ័យគ្នា ចូលរួមសំអាតអនាម័យបរិស្ថាន ត្រូវជៀសឲ្យឆ្ងាយញពីបញ្ហាជំលោះ និងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះអគ្គីភ័យ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation