ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ចំណុចមួយក្នុងអត្ថបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិននិងអាមេរិកត្រូវបានបញ្ចប់

image

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ចំណុចសំខាន់មួយនៅក្នុងអត្ថបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិននិងអាមេរិកត្រូវបានបញ្ចប់រួចរាល់ហើយ។

លោក កេង សួង (Geng Shuang) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះនៅក្នុងសន្និសីទកាសែតមួយដើម្បីជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។

លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា មួយផ្នែកធំនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាចនឹងត្រូវបានចុះហត្ថលេខាមុនពេលគ្រោងទុកដោយសង្កត់ធ្ងន់ថាវានឹងជួយដល់កសិករអាមេរិក។ លោក កេង ក៏បានផ្តល់ព័ត៌មានថ្មីៗស្តីពីវឌ្ឍនភាពដែលអាមេរិកនិងចិនបានបង្កើតឡើងក្នុងអំឡុងកិច្ចចរចាជុំទី១៣កាលពីពេលថ្មីៗនេះផងដែរ ដោយភាគីទាំងពីរបាននិយាយថានឹងអាចឈានដល់កិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗ។

លោក កេង បានបន្ថែមថាប្រទេសចិនសង្ឃឹមថាភាគីទាំងពីរអាចស្វែងរកមធ្យោបាយមួយដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មនិងសេដ្ឋកិច្ចដោយផ្អែកលើគោលការណ៍សមភាព, គោរពគ្នាទៅវិញទៅមកនិងផលប្រយោជន៍ទ្វេភាគី៕