អ្នកឧកញ៉ា គិត ម៉េង៖ ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បន្ទាប់ពីបង្កើតកាលពី២០ឆ្នាំមុន ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩នេះ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា
អ្នកសម្រប សម្រួលផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានមានប្រសាសន៍ថា ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា តំណាងឲ្យវិស័យឯកជនទាំងមូល ខ្ញុំមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នាពេលនេះនៅវិមានសន្តិភាព។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា កាលពី ២០ ឆ្នាំមុន គឺនៅឆ្នាំ១៩៩៩ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានបង្កើត ឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា វេទិកានេះ គឺជាយន្តការប្រឹក្សាយោបល់ដ៏មានប្រសិទ្ធភាព ក្នុងការប្រមូលយក ធាតុចូលពីវិស័យឯកជន ទាក់ទិននឹងគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិនានា ហើយបានចូលរួមចំណែកលើកកម្ពស់ បរិយាកាសវិនិយោគ និងធុរកិច្ច។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍បន្តទៀតថា នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០០៨ ក្រោមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការិយាល័យសម្របសម្រួល ផ្នែកឯកជន របស់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានផ្ទេរពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ឲ្យមកស្ថិតក្រោម សភាពាណិជ្ជកម្មកម្ពុជា។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង សង្កត់ធ្ងន់ថា ថ្ងៃនេះ គឺថ្ងៃប្រវត្តិសាស្រ្តមួយទៀត ដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ បានប្រារព្ធឡើង ក្នុងនីតិកាលទី៦នៃរដ្ឋសភា។ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចអនុញ្ញាតឲ្យ បង្កើតក្រុមការងារថ្មីចំនួនបីបន្ថែមទៀត គឺ ១)ក្រុមការងារវិស័យអប់រំ ២)ក្រុមការងារវិស័យសុខាភិបាល និង៣)ក្រុមការងារវិស័យ សំណង់ និងអចលនទ្រព្យ។

ក្នុងនាម អ្នកសម្របសម្រួលផ្នែកឯកជននៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន អ្នកឧកញ៉ា គិត ម៉េង បានអះអាងថា ក្នុងនាមវិស័យ ឯកជន អ្នកឧកញ៉ា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលបាន ដាក់ចេញនាពេលថ្មីៗនេះ សំដៅធានាឲ្យបាននូវបរិយាកាសវិនិយោគល្អប្រសើរ និងផ្តល់នូវកំណើនថ្មី។ ធុរជន និងវិនិយោគិន នឹងបន្តប្រកបអាជីវកម្ម និងវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងចូលរួមចំណែកសម្រេចឲ្យបាន នូវទស្សនវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕
អត្ថបទ៖ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation